* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

Meta លុបចោលឃ្លាប្រយោគដែលបង្កើនការព្រួយបារម្ភជុំវិញការបូមទិន្នន័យ (Scraping) និងការបណ្តុះបណ្តាល AI

19-10-2026 12:24

(បរទេស)៖ ក្រុមហ៊ុន Meta បានធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌពាណិជ្ជកម្មនៃការប្រើប្រាស់របស់ខ្លួនថ្មីៗនេះ ដោយប្រកាសថា ក្រុមហ៊ុនអាច «ប្រើប្រាស់មាតិកាណាមួយពីដែន (Domains) ទំព័រគេហទំព័រ ឬ URL របស់គណនីអាជីវកម្ម ដើម្បីផ្តល់, អភិវឌ្ឍ, កែលម្អ, ស្រាវជ្រាវ, បណ្តុះបណ្តាល និងរក្សាភាពសុចរិតនៃ» ផលិតផល និងសេវាកម្មរបស់ ខ្លួន។

យោងតាមអ្នកជំនាញផ្នែកច្បាប់ ដែលត្រូវបានសម្ភាសដោយសារព័ត៌មាន Nieman Lab បានឱ្យដឹងថា នេះគឺជា «បទប្បញ្ញត្តិដ៏គួរឱ្យកត់សម្គាល់មួយ» ដែលអាចផ្តល់សិទ្ធិឱ្យ Meta អាចប្រមលយកទិន្នន័យ (Scrape) ពីគេហទំព័ររបស់អ្នកបោះពុម្ពផ្សាយណា ដែលមានគណនីអាជីវកម្ម Meta និងប្រើប្រាស់មាតិកាទាំងនោះ ដើម្បីបណ្តុះបណ្តាលគំរូបញ្ញាសប្បនិម្មិត (AI) របស់ក្រុមហ៊ុន។ ទោះបីជា Meta បានឈ្នះបណ្តឹងដ៏ល្បីល្បាញមួយជុំវិញការចោទប្រកាន់ ពីការបានសិទ្ធិអ្នកនិពន្ធកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែសំណុំរឿងផ្សេងទៀតប្រឆាំងនឹងក្រុមហ៊ុន AI រួមទាំង Meta ផងដែរ គឺនៅតែបន្តដដែល។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យរបស់ Meta បានទទូចថា លក្ខខណ្ឌដែលបានធ្វើបច្ចុប្បន្នភាពនេះ មិនបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងវិធីដែល Meta ប្រមូលទិន្នន័យនៅលើបណ្តាញអ៊ីនធឺណិត (Crawls the web) នោះទេ។ ឥឡូវនេះ យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន The Verge បានឱ្យដឹងថា បទប្បញ្ញត្តិនេះត្រូវបានលុបចោលហើយ។

ក្រុមហ៊ុនបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ពួកយើងទទួលបានការព្រួយបារម្ភពីសំណាក់អ្នកប្រើប្រាស់ និងចង់បញ្ជាក់ឱ្យច្បាស់ថា លក្ខខណ្ឌនៃការស្វែងរកទិន្នន័យ (Crawling terms) ដែលយើងបានបង្រួបបង្រួម គឺអនុវត្តចំពោះតែផលិតផលផ្សាយពាណិជ្ជកម្ម និងអាជីវកម្មរបស់យើងប៉ុណ្ណោះ ហើយយើងបានបញ្ជាក់វារួចហើយនៅក្នុងលក្ខខណ្ឌខ្លួនឯង។ វាពុំបានផ្លាស់ប្តូរពីរបៀបដែល Meta ប្រើប្រាស់កម្មវិធីស្វែងរកទិន្នន័យនៅលើបណ្តាញអ៊ីនធឺណិត (Web crawlers) នោះឡើយ»៕