មហាព្រឹត្តិការណ៍ «ភិមានអាកាស Boostrong គុនខ្មែរ» ផ្សព្វផ្សាយកេរ្តិ៍ឈ្មោះគុនខ្មែរ និងទេសចរណ៍កម្ពុជា ទៅកាន់ ២០០ ប្រទេស
19-10-2026 18:00
(សៀមរាប)៖ មហាព្រឹត្តិការណ៍ «ភិមានអាកាស Boostrong គុនខ្មែរ» ដែលបានរៀបចំឡើងយ៉ាងអស្ចារ្យលើទឹកដីដើមកំណើតគុនខ្មែរ ខេត្តសៀមរាប បានបង្កើតទស្សនីយភាពដ៏អស្ចារ្យ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍ដ៏ធំនេះ បានបង្ហាញពីមោទនភាពរបស់កូនខ្មែរ តាមរយៈការចូលរួមលើកស្ទួយក្បាច់គុនខ្មែរ ផ្សារភ្ជាប់ជាមួយនឹងសម្រស់តំបន់ទេសចរណ៍ខ្មែរ ធ្វើឱ្យល្បីលេចធ្លោដល់ទៅ ២០០ ប្រទេសទូទាំងពិភពលោក។
ក្រុមហ៊ុន Boostrong បានសហការរៀបចំជាមួយទូរទស្សន៍ Town ដើម្បីបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដែលមិនធ្លាប់មានពីមុនមកនៅខេត្តសៀមរាប។ ភាពអស្ចារ្យនៃព្រឹត្តិការណ៍នេះ បានធ្វើឱ្យអ្នករៀបចំការប្រកួតគុនខ្មែរទៅក្រៅប្រទេស លោក Samnob Kun Khmer ក៏បានសម្តែងការកោតសរសើរ និងចង់ឱ្យមានព្រឹត្តិការណ៍បែបនេះឱ្យបានញឹកញាប់ទៀតផង។
ការគាំទ្រ Boostrong ពិតជាមិនខកបំណងឡើយ ព្រោះ Boostrong តែងតែជួយប្រជាជនខ្មែរគ្រប់កាលៈទេសៈទាំងអស់ រហូតបានដាក់រូបសញ្ញា «ក្តីស្រឡាញ់ប្រជាជនខ្មែរ» នៅលើកំប៉ុងថ្មីផ្ទាល់តែម្តង ដែលជាការផ្តល់ក្តីសង្ឃឹម និងក្តីស្រឡាញ់ដល់ប្រជាជនគ្រប់ៗគ្នា។ Boostrong មិនត្រឹមតែជួយគុនខ្មែរប៉ុណ្ណោះទេ ថែមទាំងស្រឡាញ់គុនខ្មែរទៀតផង។ ការចូលរួមចំណែកនេះ បានបង្ហាញយ៉ាងច្បាស់ពីបំណងប្រាថ្នារបស់ Boostrong ក្នុងការលើកកម្ពស់វប្បធម៌ និងកីឡាជាតិឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ។











