សហព័ន្ធអឺរ៉ុប UEFA ទុកពេលប្រធាន FIFA ២សប្តាហ៍ ដើម្បីបញ្ចេញឯកសារសំខាន់ៗពាក់ព័ន្ធគម្រោងលក់ភាគហ៊ុន
20-10-2026 10:22
(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ហៅកាត់ថា UEFA បានបង្គាប់ទៅ FIFA ត្រូវតែបញ្ចេញឯកសារសំខាន់ៗ និងឆ្លើយសំណួរទាំងអស់ដែលពាក់ព័ន្ធទៅនឹងគម្រោងការលក់ភាគហ៊ុន World Cup ដែលនឹងផុតកំណត់ត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ប៉ុណ្ណោះ។
បុរសសញ្ជាតិស្វីស វ័យ ៥៦ឆ្នាំ Gianni Infantino ដែលបានកាន់តំណែងប្រធាន FIFA តាំងពីឆ្នាំ២០១៦ និងបន្តឈរឈ្មោះបោះឆ្នោតជាលើកទី៣ ទៀតនាខែមីនា ឆ្នាំ២០២៧ ខាងមុខផងដែរ។
ទោះជាយ៉ាងណា នៅឯអង្គពិធីសន្និបាតប្រចាំ FIFA កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រធានសហព័ន្ធបាល់ទាត់កំពូលរូបនេះ ក៏បានសុំទោសជុំវិញគម្រោងលក់ភាគហ៊ុន World Cup របស់លោក ដោយពុំបានពន្យល់លំអិតអំពីការផ្តល់ដំបូន្មានពីគម្រោងការនេះទេ។
នៅក្នុងសំបុត្រ ១ច្បាប់របស់លោក Theodore Theodoridis អគ្គលេខាធិការ UEFA ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC បានឱ្យដឹងថា «FIFA បរាជ័យក្នុងការពិព័រណ៌នាពាក់ព័ន្ធនឹងសំណួរហិរញ្ញវត្ថុ។ សំណួរ ដ៏ដូចជាព័ត៌មាន រួមទាំងឯកសារផ្សេងៗទៀតដែលបានស្នើឡើង ពុំទាន់បានឆ្លើយ និងផ្តល់ឱ្យឡើយ»។
វាជាការដាក់បន្ទុកថ្មីបន្ថែមទៀតទៅលើលោក Infantino មុនការប្រកាសបេក្ខជនឈរឈ្មោះបោះឆ្នោតប្រជែងតំណែងប្រធាន FIFA គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកាចុងឆ្នាំនេះ នៅពេលលោក Debbie Hewitt អនុប្រធាន FIFA បានចាត់ទុកថា «ប្រសិនបើលោក Infantino មិនឆ្លើយនូវសំណួរទាំងនេះទេ លោកប្រហែលជាគ្មានសិទ្ធិឈរឈ្មោះបោះឆ្នោតទៀតទេ»៕



