* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

បេក្ខជនឆ្នើម ៨នាក់ ត្រៀមប្រជែងពាន Ballon dÓr 2026 នាថ្ងៃទី២៦ ខែតុលា ក្នុងនោះក៏មាន Messi ដែរ

20-10-2026 13:35

(បរទេស)៖ តារាល្បីៗមានដល់ទៅ ៨នាក់ ក្នុងនោះក៏មានខ្សែប្រយុទ្ធ Lionel Messi ផងដែរ ក្នុងការប្រជែងពានឯកត្តជនបាល់មាស Ballon dÓr 2026 ដែលនឹងប្រកាសជយលាភីនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។

កម្មវិធីដ៏ល្បីដែលមានជារៀងរាល់ឆ្នាំនេះដែរ នឹងប្រារព្ធធ្វើឡើងនៅទីក្រុង London ប្រទេសអង់គ្លេសជាលើកដំបូង ខុសពីសព្វមួយដងដែលតែងតែធ្វើនៅទិក្រុង Paris ប្រទេសបារាំង នៅពេលដែល Messi ឈ្នះបាន ៨លើករួចមកហើយ។

ជាមួយគ្នានោះខ្សែប្រយុទ្ធបារាំង Ousmane Dembele ក៏បន្តមានឈ្មោះក្នុងចំណោមបេក្ខភាព ៩នាក់ចុងក្រោយផងដែរ ក្នុងនាមជាម្ចាស់ពានធំនេះកាលឆ្នាំ២០២៥ ក្រោយរួមចំណែកជួយក្លិប Paris St-Germain ដណ្តើមបានជើងឯក UEFA Champions League ២រដូវកាលជាប់ៗគ្នា។

តើនរណានឹងឈ្នះពានលំដាប់កំពូល Ballon dÓr 2026?

. Harry Kane (អង់គ្លេស) - Bayern Munich
. Lamine Yamal (អេស្ប៉ាញ) - FC Barcelona
. Lionel Messi (អាហ្សង់ទីន) - Inter Miami CF
. Michael Olise (បារាំង) - Bayern Munich
. Kylian Mbappe (បារាំង) - Real Madrid
. Ousman Dembele (បារាំង) - PSG
. Kvaratskhelia (ហ្ស៊កហ្ស៊ី) - PSG
. Rodri (អេស្ប៉ាញ) - FC Barcelona៕