* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

PSG និង Liverpool ឈ្នះ ៣ប្រកួតជាប់គ្នានៅពាន UCL និងឈរទីកំពូលតារាងដាច់ផងដែរ

21-10-2026 09:58

(បរទេស)៖ ហង្សក្រហម Liverpool និងម្ចាស់ការពារតំណែងជើងឯក Paris St-Germain បានបន្តរកបាន ៩ពិន្ទុពេញពី ៣ប្រកួតដូចគ្នាក្នុងពានរង្វាន់លីគអឺរ៉ុប UEFA Champions League 2026-27 និងឈរទីកំពូលតារាងដាច់ដូចគ្នា។

ក្រុមអង់គ្លេស Liverpool អតីតជើងឯក UCL កាលឆ្នាំ២០១៩ បានយកឈ្នះគូប្រជែង Villarreal មកពីអេស្ប៉ាញ ៤-៣ ក្នុងប្រកួតទី៣ របស់ពួកគេនៅកីឡដ្ឋាន Anfield គ្រាដែលម្ចាស់ជើងឯកពានអឺរ៉ុប ២សម័យកាលចុងក្រោយ PSG របស់បារាំងបានយកឈ្នះក្រុមខ្លាំង FC Barcelona ៤-២ ដើម្បីក្តោបក្តាប់តំណែងកំពូលនៃ League Phase ជាបន្តទៀតដែរ ក្រោយឆ្លងកាត់បាន ៣ប្រកួត។

ទោះជាយ៉ាងណា វាបានក្លាយជាការបរាជ័យលើកដំបូងនៅ UCL រដូវកាលនេះរបស់ក្រុមលោក Hansi Flick ដែលជាម្ចាស់ជើងឯកលីគអេស្ប៉ាញ La Liga រដូវកាល 2025-26។

ក្នុងជំនួបខ្លាំងប៉ះខ្លាំងនៅកីឡដ្ឋាន Parc des Princes នៃរដ្ឋធានី Paris ខ្សែប្រយុទ្ធ Desire Doue ជាអ្នកផ្តើមរកគ្រាប់បាល់បែកពងមាន់ ក្រោយខកខានរកគ្រាប់បាល់ ៧ប្រកួតមកនេះគ្រប់កម្មវិធីនារដូវកាលនេះ។

បច្ចុប្បន្ន PSG ដែលបានផ្តួល Inter Milan និង Arsenal ដើម្បីគ្រងជើងឯក UCL ២លើកចុងក្រោយនេះ មាន ៩ពិន្ទុពេញឈរកំពូលតារាង ក្នុងចំណោម ៣៦ក្រុម។ ប្រកួតបន្ទាប់ពួកគេនឹងត្រូវប្រឈមមុខ Villarreal នៅក្នុងប្រទេសអេស្ប៉ាញវិញម្តងនារាត្រីថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា នៅពេល Barcelona ដែលមាន ៦ពិន្ទុ ត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុម Aston Villa របស់អង់គ្លេសនៅទឹកដី Camp Nou នាម៉ោងដំណាលគ្នាទៀតផង៕