* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក

21-10-2026 10:29

(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ «ភិមានអាកាស Kun Khmer x Fight Clubbing» ឆ្នាំ២០២៦ នៅមុខព្រះលានជល់ដំរី ខេត្តសៀមរាប កាលពីថ្ងៃរាត្រីអាទិត្យកន្លងទៅ បានទាក់​ទាញទស្សនិកជនជាតិ និងអន្ដរជាតិរាប់រយលាននាក់ តាមរយៈការផ្សព្វផ្សាយទាំងក្នុង និងក្រៅស្រុក រួមជាមួយការផ្សាយបន្ដផ្ទាល់របស់ទូរទស្សន៍ដ៏ល្បីរបស់អង់គ្លេស DAZN ទៅកាន់ជាង ២០០ប្រទេសជុំវិញពិភពលោក។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានឯកភាពជាគោលការណ៍អនុញ្ញាតឲ្យ NOCC សហការជាមួយស្ថានីយទូរទស្សន៍ Town Full HDTV អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំមហាព្រឹត្តិការណ៍នេះ។

នៅក្នុងការប្រកួតប្រជុំដោយកីឡាករឆ្នើមៗរបស់កម្ពុជា ទល់នឹងក្រុមកីឡាករល្បីៗមកពីស្ថាប័ន Fight Clubbing របស់ប្រទេសអ៉ីតាលី ដែលជាដៃគូសហការរៀបចំ បានធ្វើឲ្យការប្រកួតគុនខ្មែរ លើទឹកដីអច្ឆរិយអង្គរនេះ ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានមនុស្សរាប់ម៉ឺននាក់បានចូលរួមទស្សនាផ្ទាល់ និងរាប់រយលាននាក់ បានទស្សនាតាមការផ្សព្វផ្សាយនានា ជាក់ស្ដែងកំឡុងពេលប្រកួត មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានទាក់អ្នកប្រជាពលរដ្ឋខេត្តសៀមរាប ក៏ដូចជាភ្ញៀវជាតិ-អន្ដរជាតិប្រមាណ ១០ម៉ឺននាក់ចូលរួមទស្សនាផ្ទាល់នៅបរិវេណព្រះលានជល់ដំរី។

ដោយឡែកតាមបណ្ដាញសង្គម (Page) របស់ទូរស្សន៍ថោនវិញ មានអ្នកតាមដានទស្សនារហូតដល់ ២០០លាន Views ឬប្រមាណ ២០០លានដង ក្នុងនោះមានទស្សនិកជនចូលរួមទស្សនាផ្ទាល់ប្រមាណ ១០ម៉ឺននាក់ និងទស្សនាផ្ទាល់តាម Page Town Full HDTV ប្រមាណ ១៥ម៉ឺននាក់ ដែលជាចំនួនទស្សនិកជនដ៏ច្រើនបំផុតពុំធ្លាប់ជាប្រវត្តិសាស្រ្តសម្រាប់ព្រឹត្តិការណ៍គុនខ្មែរនៅកម្ពុជា ក៏ដូចជាមានអ្នកតាមដានទស្សនាតាមរយៈការផ្សព្វផ្សាយរបស់អ្នកផលិតមាតិកាកីឡា និងអ្នកផលិតមាតិកាទេសចរណ៍ជាតិ និងអន្តរជាតិរាប់រយលាន (Views)។ អ្វីដែលពិសេស គឺមានទស្សនិកជនលើពិភពលោករាប់រយលាននាក់ បានទស្សនាតាមទូរទស្សន៍ DAZN ដែលបានផ្សាយបន្ដផ្ទាល់ទៅជាង ២០០ ប្រទេសជុំវិញពិភពលោកពីព្រឹត្តិការណ៍ «ភិមានអាកាស Kun Khmer x Fight Clubbing» ឆ្នាំ២០២៦។

លោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកនេះគឺជាជោគជ័យជាប្រវត្តិសាស្រ្តដ៏ធំធេងសម្រាប់ផ្សព្វផ្សាយគុនខ្មែរ និងទេសចរណ៍សៀមរាប-អង្គរ ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយក្បាច់គុនអត្តសញ្ញាណជាតិខ្មែរ និងធ្វើឲ្យពិភពលោកមើលឃើញ ហើយស្គាល់កាន់តែច្បាស់ពី «គុនខ្មែរ» តាមរយៈព្រឹត្តិការណ៍លើទឹកដីអង្គរ-ខេត្តសៀមរាប ដែលជាទឹកដីកំណើតនៃគុនខ្មែរ មានអាយុកាលរាប់ពាន់ឆ្នាំ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ពិសេសនៅតំបន់បេតិកភណ្ឌនៃសៀមរាបអង្គរ ទៅកាន់ពិភពលោកក្នុងការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ដ៏សម្បូរបែបមានសុវត្ថិភាព សន្តិសុខ និងស្ថិរភាពពេញលេញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ដទៀតផង។

សូមរំឮកថា ក្នុងព្រឹត្តិការណ៍ «ភិមានអាកាស Kun Khmer x Fight Clubbing» ខាងលើ គឺមានការប្រកួតដណ្ដើមខ្សែក្រវាត់ Fight Clubbing World Championship ២គូ ដែលកម្ពុជាសុទ្ធតែឈ្នះ គឺមានកីឡាករ ធឿន ធារ៉ា ឈ្នះកីឡាករសេណេហ្គាល់ Abdoulaye Diallo ដោយពិន្ទុ និងកីឡាករ អេ អាំម៉ារីនភូថង បានយកឈ្នះកីឡាករអ៉ីតាលី Thristan Massobrio ដោយពិន្ទុដូចគ្នា។ ជ័យជម្នះនេះ នាំឲ្យកូនសិស្សលោក អេ ភូថង ទាំង ២ ទទួលបានកុងត្រា ៣ប្រកួតបន្ដដោយស្វ័យប្រវត្តិ ជាមួយស្ថាប័ន Fight Clubbing ក្នុងការប្រកួតជុំវិញពិភពលោក៕