Roma បំបាក់ក្រុមរបស់លោក Yaya Toure ៤-០ ពីការបង្ហាញខ្លួនលើកដំបូងនៅ UCL
21-10-2026 10:31
(បរទេស)៖ ក្រុមរមាស AS Roma បានបំបាក់គូប្រជែង Slovan Bratislava របស់ស្លូវ៉ាគី ដោយមានលោក Yaya Toure ដឹកនាំនៅពាន UEFA Champions League 2026-27។
នេះជា ៣ពិន្ទុលើកដំបូងសម្រាប់ពួកគេ ក្នុងចំណោម ៣ប្រកួតកន្លងមក ក្រោយការបង្ហាញខ្លួនឡើងវិញ គិតចាប់តាំងពីឆ្នាំ២០១៩ ក្នុងកម្មវិធីកម្រិតកំពូលប្រចាំទ្វីបអឺរ៉ុប ពីការរួមចំណែករកបានគ្រាប់បាល់ពីកីឡាករ Mario Hermoso, Nahuel Molina, Niccolo Pisilli និង Donyell Malen។
Roma លេងនៅក្របខណ្ឌ Serie A បានរងបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលវិញកាលសប្តាហ៍មុន ក្រោមលទ្ធផល ៤-៣ ដោយត្រូវបាន Real Madrid អតីតជើងឯក UCL ១៥សម័យកាលច្រើនជាងគេ តារមយៈពួកគេបានរបូតដល់ទៅ ៣គ្រាប់ឯណោះ ត្រឹមរយៈពេល ៧នាទីប៉ុណ្ណោះ។
ពួកគេត្រូវលេងទល់នឹងក្រុមដែលដឹកនាំដោយអតីតខ្សែបម្រើក្លិប Manchester City គឺ Yaya Toure ដែលរកបានគ្រាប់បាល់ទី២ នៅមុនពេលសល់ ៦នាទីបន្ទាប់ដល់ម៉ោងបញ្ចប់វគ្គទី១ ក្នុងរយៈពេល ៤៥នាទី។
ខ្សែប្រយុទ្ធហូឡង់ Malen ជាអ្នកសម្រេចទីគ្រាប់ទី៤ ដោយបាល់ប៉េណាល់ទីពីការលេងបានជិត ១ម៉ោង ក្រោយពេល Cesar Blackman បានបង្កកំហុសទៅលើ Wesley Franca បន្តញាំងឱ្យក្រុមរបស់លោក Toure បន្តឈរនៅបាតតារាងដដែល ក្នុងចំណោម ៣៦ក្រុមសរុបនៃវគ្គ League Phase៕



