* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

លោក ណម វិស្សុត ចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅឌូបៃ ចែករំលែកទស្សនៈអំពីភាពជាអ្នកដឹកនាំ និងសក្តានុពលកម្ពុជា

21-10-2026 10:43

(ភ្នំពេញ)៖ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃអនាគតអ្នកដឹកនាំពិភពលោក ២០២៦ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum’s Annual Meeting of Global Future Leaders 2026) នៅទីក្រុងឌូបៃ កាលពីថ្ងៃទី ១៣ ដល់ ១៥ ខែតុលា ឆ្នាំ ២០២៦។ កិច្ចប្រជុំនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំប្រមាណ ៥០០ នាក់ មកពីវិស័យផ្សេងៗ ដើម្បីផ្លាស់ប្តូរទស្សនៈអំពីរបៀបដែលភាពជាអ្នកដឹកនាំត្រូវតែវិវឌ្ឍ ឆ្លើយតបនឹងការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យា ប្រជាសាស្ត្រ និងភូមិសាស្ត្រនយោបាយ។

លោក ណម វិស្សុត បានសង្កត់ធ្ងន់ថា ខ្លឹមសារនៃវេទិកានេះ គឺការត្រៀមខ្លួនសម្រាប់អនាគត តាមរយៈការកសាងភាពធន់នឹងវិបត្តិ ចក្ខុវិស័យវែងឆ្ងាយ និងភាពជាដៃគូ ដើម្បីប្រែក្លាយភាពមិនប្រាកដប្រជាទៅជាឱកាស។ លោកបានបញ្ជាក់ថា ការរៀនសូត្រលឿន ការសម្របខ្លួនល្អ និងភាពក្លាហានក្នុងការធ្វើសកម្មភាព គឺជាគន្លឹះសំខាន់។ កិច្ចពិភាក្សាក៏បានពង្រឹងសារៈសំខាន់នៃការវិនិច្ឆ័យរបស់មនុស្ស គណនេយ្យភាព និងកិច្ចសហការ ក្នុងបរិបទដែលបច្ចេកវិទ្យា AI កាន់តែត្រូវបានបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងការសម្រេចចិត្ត។

ការចូលរួមរបស់លោក វិស្សុត ពីទីក្រុង Dalian ដល់ទីក្រុងឌូបៃ គឺដើម្បីធានាថាកម្ពុជាជាផ្នែកមួយនៃការសន្ទនាក្នុងការរៀបចំអនាគត ដោយនាំយកមកវិញនូវគំនិត ទំនាក់ទំនង និងឱកាសថ្មីៗ ត្រលប់មកប្រទេសកម្ពុជាវិញ។ នេះជាតម្លៃពិតប្រាកដនៃការក្លាយជាអ្នកដឹកនាំវ័យក្មេងពិភពលោក ដែលរួមមានការរៀនសូត្រជាសកល ការកសាងស្ពានទំនាក់ទំនង និងការប្រែក្លាយការចូលរួមនៅលើឆាកអន្តរជាតិ ទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕