* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

Qualcomm គ្រោងកាត់បន្ថយបុគ្គលិកទូទាំងពិភពលោក ខណៈអាជីវកម្មរងសម្ពាធ

21-10-2026 15:50

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm គ្រោងកាត់បន្ថយបុគ្គលិកនៅទូទាំងពិភពលោក បន្ទាប់ពីការវាយតម្លៃបុគ្គលិកប្រចាំឆ្នាំ ដោយគ្រោងចាប់ផ្តើមជូនដំណឹងនៅខែវិច្ឆិកា ឆ្នាំ២០២៦។ ខណៈក្រុមហ៊ុនដ៏ធំនេះ មិនទាន់បញ្ជាក់ចំនួនបុគ្គលិកដែលនឹងត្រូវកាត់បន្ថយនៅឡើយទេ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ Qualcomm មានបុគ្គលិកប្រមាណ ៥២,០០០ នាក់នៅទូទាំងពិភពលោក។ នេះបើយោងតាមអនុស្សរណៈផ្ទៃក្នុងដែលនាយកប្រតិបត្តិក្រុមហ៊ុន លោក Cristiano Amon បានផ្ញើជូនបុគ្គលិក និងត្រូវបានចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០២៦។

លោក Amon បានឱ្យដឹងថា ការកាត់បន្ថយនេះមានគោលបំណងកសាង «វប្បធម៌ការងារដែលផ្តោតលើសមិទ្ធផលកាន់តែរឹងមាំ» និងដោះស្រាយបញ្ហាដែលក្រុមហ៊ុន «មិនអាចបំពេញតាមការរំពឹងទុកបានជាបន្តបន្ទាប់»។ លោកបញ្ជាក់ថា ការសម្រេចចិត្តនឹងពិចារណាលើអាទិភាពអាជីវកម្ម តម្រូវការរបស់អង្គភាព ជំនាញ និងសមត្ថភាពរបស់បុគ្គលិក។ លោកបានសរសេរថា៖ «យើងត្រូវមានមនុស្សដែលសមស្របនៅក្នុងតួនាទីដែលសមស្រប ដើម្បីឱ្យពួកគេអាចបំពេញការងារបានល្អបំផុត ហើយក្រុមហ៊ុនអាចបន្តទទួលបានជោគជ័យ»។

ផែនការនេះកើតឡើង ខណៈ Qualcomm កំពុងប្រឈមនឹងសម្ពាធពីការធ្លាក់ចុះនៃការលក់គ្រឿងអេឡិចត្រូនិកប្រើប្រាស់ និងការកើនឡើងនៃតម្លៃអង្គចងចាំ ដែលប៉ះពាល់ដល់តម្រូវការនៅទីផ្សារសំខាន់ៗ។ គិតក្នុងឆ្នាំ២០២៦ ភាគហ៊ុនក្រុមហ៊ុនកើនឡើងត្រឹម ១.៥% ប៉ុណ្ណោះ ខណៈសន្ទស្សន៍ S&P 500 កើនឡើងជាង ១២% និងសន្ទស្សន៍ Philadelphia Semiconductor កើនឡើងជិត ៦០%។

ទន្ទឹមនឹងនេះ Qualcomm កំពុងពង្រីកអាជីវកម្មទៅកាន់ទីផ្សារមជ្ឈមណ្ឌលទិន្នន័យ AI និងវិស័យផ្សេងទៀតក្រៅពីស្មាតហ្វូន។ ក្រុមហ៊ុនរំពឹងថា នៅឆ្នាំសារពើពន្ធ២០២៧ ប្រាក់ចំណូលភាគច្រើនពីការលក់បន្ទះឈីបនឹងមកពីអាជីវកម្មក្រៅពីស្មាតហ្វូន ខណៈប្រាក់ចំណូលពីផលិតផល Apple ត្រូវបានរំពឹងថានឹងធ្លាក់ចុះលឿនជាងការរំពឹងទុក៕