* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

វត្តមានលីគទី២ នឹងធ្វើឲ្យលីគកំពូលឆ្នាំក្រោយកើនដល់ ១២ក្លិប

22-10-2026 10:24

(ភ្នំពេញ)៖ បន្ទាប់ពីខកខានអស់រយៈពេលប្រមាណ ២រដូវកាល ការប្រកួតជម្រើសជើងឯកលីគកទី២ កម្ពុជា នឹងត្រឡប់មកវិញនាពាក់កណ្ដាលខែវិច្ឆិកាខាងមុខ ដោយមានបេក្ខភាព ៥ក្រុមត្រូវប្រកួតប្រជែង រួមមានក្លិបភ្នំពេញស៊ីធីអេហ្វស៊ី, ឡាយអិនឃីងអេហ្វស៊ី, សៀមរាបយូណាយធីត, ឈើតុំ-ពោធិ៍សាត់ និង កណ្ដាលយូណាយធីត។

ជាមួយការត្រឡប់មកវិញនៃលីគទី២ នេះដែរ មិនត្រឹមបង្កើតនូវរសជាតិថ្មីសម្រាប់វិស័យបាល់ទាត់ជាតិ ក៏ដូចជាផ្ដល់ឱកាសឲ្យក្រុមទើបបង្កើនកម្រិតអភិវឌ្ឍន៍ បានចូលរួមប្រកួតប្រជែងនោះទេ តែថែមទាំងមានឥទ្ធិពលដល់លីគកំពូលកម្ពុជារដូវកាលថ្មីទៀតផង ពោលគឺនឹងរុញឲ្យលីគកំពូលឆ្នាំក្រោយ កើនបេក្ខភាពប្រកួតប្រជែងដល់ ១២ក្លិបឯណោះ។

ក្រោយបញ្ចប់សិក្ខាសាលា និងចាប់ឆ្នោតប្រកួតកាលពីម្សិលមិញ លោក Peter Koo នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបានឲ្យដឹងថា ក្នុងចំណោមបេក្ខភាព ៥ក្រុម ដែលត្រូវប្រជែងជើងឯកលីគទី២ ឆ្នាំ២០២៦/២៧ នឹងត្រូវធ្វើការប្រកួតសន្សំពិន្ទុវិលជុំចំនួន ៤ជុំ ដើម្បីកំណត់ក្រុមមានពិន្ទុខ្ពស់ជាងគេ ក្លាយជាម្ចាស់ពាន ព្រមទាំងទទួលបានកៅអីលេងលីគកំពូលកម្ពុជា ឆ្នាំ២០២៧/២៨ ដោយស្វ័យប្រវត្តិ។

បន្ថែមលើនេះក្រុមជើងឯករង ឬក្រុមចំណាត់ថ្នាក់លេខ២ នៃលីគទី២ ក៏នឹងមានឱកាសឡើងទៅលេងលីគកំពូលផងដែរ តែត្រូវឆ្លងកាត់ការប្រកួតជម្រុះ (Play-Off) ទល់នឹងក្រុមចំណាត់ថ្នាក់លេខ១១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដើម្បីប្រជែង និងរក្សាកៅអីលីគកំពូលឆ្នាំក្រោយ។ ដូច្នេះលីគកកំពូលរដូវកាលខាងមុខ នឹងកើនដល់ ១២ក្លិប ពោលគឺកើនឡើង ១ក្លិប បើធៀបនឹងការប្រកួតរដូវកាលនេះ៕