* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ខ្សែប្រយុទ្ធស្លាប Kvaratskhelia របស់ក្លិប PSG ត្រូវអវត្តមានរយៈពេលយូរ ដ្បិតត្រូវការវះកាត់ ACL

22-10-2026 10:43

(បរទេស)៖ កីឡាករអន្តរជាតិហ្ស៊កហ្ស៊ី Khvicha Kvaratskhelia នៃក្លិបបារាំង Paris St-Germain នឹងទទួលការវះកាត់ជង្គង់ខាងស្តាំ ក៏ព្រោះរងរបួសសរសៃពួរ (ACL) ជាទម្ងន់ នៅពេលរួមចំណែកជួយម្ចាស់ការពារតំណែងជើងឯកអឺរ៉ុប UCL យកឈ្នះក្រុមភ្ញៀវមកពីអេស្ប៉ាញ FC Barcelona កាលពីរាត្រីថ្ងៃអង្គារ។

វាទើបតែជាការបង្ហាញខ្លួនលើកដំបូងតែប៉ុណ្ណោះ សម្រាប់កីឡាករវ័យ ២៥ឆ្នាំក្នុងពាន UCL រដូវកាលនេះ ដែលត្រូវបានប្តុរចេញនៅនាទី៥៩ ក្រោយប៉ះទង្គិចជាមួយ Xavi Espart ស្របពេល PSG ម្ចាស់ជើងឯក UCL ២សម័យកាលចុងក្រោយនេះ មិនអាចបញ្ជាក់បានទេពីវេលាវិលមកលេងបានវិញ។

រូបគេបានរួមចំណែកជួយ PSG បន្តឈ្នះជើងឯក UCL ២សម័យកាលជាប់ៗគ្នាជាលើកដំបូងតែម្តង ក្រោយឈ្នះឆ្នាំទៅ នៅពេលផ្លាស់មករួមក្រុមក្នុងរដ្ឋធានី Paris នាអំឡុងខែមករា ឆ្នាំ២០២៥ ពីក្លិបយក្សអ៉ីតាលី Napoli ដែលទើបចូលលេងបាន ១១ប្រកួតផងទេ គ្រប់កម្មវិធី។

ទន្ទឹមគ្នានោះដែរ ក្រុមជើងឯកបារាំង PSG មួយនេះក៏បានជូនដំណឹងពីបញ្ហារបួសរបស់ Ousmane Dembele និង Marquinhos ដែលអាចអវត្តមានចាប់ពី ២-៣សប្តាហ៍ ដោយសារបញ្ហារបួសភ្លៅដូចគ្នា៕