* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

Barcelona ថ្លោលទោសក្លិប PSG ពីទង្វើអ្នកគាំទ្រលើកបដា ក្នុងន័យឌឺដងនាំឱ្យមានអំពើហិង្សា

22-10-2026 14:15

(បរទេស)៖ ក្លិបបាល់ទាត់អាជីពអេស្ប៉ាញ FC Barcelona បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសដាច់អហង្ការ ដោយសារអ្នកគាំទ្រក្លិប Paris St-Germain របស់បារាំង បានលើកបដាក្នុងន័យនាំឱ្យមានការស្អប់ខ្ពើម និងបង្កអំពើហិង្សា នៅអំឡុងពួកគេចាញ់ ៤-២ នៅពាន UCL កាលពីថ្ងៃអង្គារ។

ក្រុមមកពីលីគ La Liga មួយនេះ ក៏បានដាក់ពាក្យប្តឹងទៅកាន់សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA ទៀតដែរ ដោយពួកគេបានចាត់ទុកថា «ជាទង្វើជំរុញឱ្យមានហិង្សា និងការស្ពប់ខ្ពើមក្នុងកីឡា» ទៀតផង ក្នុងប្រកួតទី៣ នៅពាន UCL របស់ពួកគេនៅរដ្ឋធានី Paris។

នៅមុនការប្រកួតឡើងវិញ ក្រោយម្ចាស់ផ្ទះ PSG បើកការនាំមុខ ១គ្រាប់មុន ពួកគេបានប្រទះឃើញក្រុមអ្នកគាំទ្របានលើកបដា មានរូបបុរសម្នាក់ពាក់អាវ PSG និងមានឈាម ក្នុងន័យ ពួកគេបានកម្ទេច Barcelona។

ក៏ប៉ុន្តែតាមរយៈរូបនេះសម្រាប់នៅបារាំងវិញ គឺជាពាក្យ «អ្នកប្រចាំទីក្រុង Paris តែប៉ុណ្ណោះ»។

ទោះជាយ៉ាងណា ទង្វើបែបនេះត្រូវបាន Barca ចាត់ទុកថា មិនអាចទទួលយកបានឡើយ និងថ្កោលទោសយ៉ាងដាច់អហង្ការតែម្តង ចំពោះសកម្មភាពប្រាស់ចាកពីកីឡាកររបស់ក្រុមអ្នកគាំទ្រ PSG។

បើក្រឡេកទៅមើលក្រមវិន័យរបស់ UEFA វិញ ចំពោះការប្រើប្រាស់ «កាយវិការ ពាក្យសំដី ឬវត្ថុផ្សេងៗ ដើម្បីធ្វើជាសារនយោបាយក្នុងកីឡា មិនសមហេតុផល និងផ្តល់ការគោរពទេនោះ» ជាលទ្ធផលនឹងទទួលរងពិន័យចាប់ពី ១០,០០០អឺរ៉ូឡើងទៅ សម្រាប់ជំហានដំបូង៕