* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ផ្សារទំនើប ជីប ម៉ុង ថៅវើ ត្រៀមបើកទំព័រថ្មីនៃបទពិសោធន៍ទិញទំនិញ ជាមួយពិធីចុះហត្ថលេខាលើកិច្ចសហការរវាងម៉ាកក្នុងស្រុក និងអន្តរជាតិ ៣០

22-10-2026 18:02

(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ថៅវើ ត្រៀមខ្លួនស្វាគមន៍អតិថិជននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៧ ខាងមុខនេះ ជាមួយម៉ាកក្នុងស្រុក និងអន្តរជាតិល្បីៗជាច្រើន។ តាមរយៈការចុះ MOU ដំណាក់កាលដំបូងជាមួយដៃគូអាជីវកម្ម ៣០ ម៉ាក រួមជាមួយម៉ាកល្បីៗជាច្រើនទៀតដែលកំពុងបន្តចូលរួមផ្សារទំនើប ជីប ម៉ុង ថៅវើ នឹងក្លាយជាគោលដៅទិញទំនិញ និងបទពិសោធន៍ថ្មីដ៏មមាញឹកនាពេលឆាប់ៗនេះ។

ការចូលរួមរបស់ប្រេនចម្រុះទាំងនេះ បង្ហាញពីចក្ខុវិស័យរបស់ផ្សារទំនើប ជីប ម៉ុង ថៅវើ ក្នុងការបង្កើតផ្សារទំនើបមួយដែលប្រមូលផ្តុំផលិតផល និងសេវាកម្មចម្រុះនៅក្នុងទីតាំងតែមួយ ដោយផ្តល់ឱកាសឱ្យអតិថិជនស្វែងយល់ពីម៉ាកថ្មីៗ និងទទួលបានបទពិសោធន៍ទិញទំនិញប្លែកពីមុន។

ផ្សារទំនើប ជីប ម៉ុង ថៅវើ ត្រូវបានរៀបចំឡើងជាផ្សារទំនើបដែលមាន ៥ ជាន់ ដោយជាន់នីមួយៗមានគំនិតរចនា និងបរិយាកាសខុសៗគ្នា ដើម្បីបង្កើតបទពិសោធន៍ទិញទំនិញចម្រុះ និងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនសម័យថ្មី។

តាមរយៈការប្រមូលផ្តុំម៉ាកពីវិស័យផ្សេងៗគ្នា ផ្សារទំនើប ជីប ម៉ុង ថៅវើ មានគោលបំណងបង្កើតទីតាំងដែលអាចបំពេញតម្រូវការទិញទំនិញ និងរបៀបរស់នៅរបស់អតិថិជន ព្រមទាំងបង្កើតបរិយាកាសអាជីវកម្មដែលអំណោយផលដល់ការរីកចម្រើនរបស់ដៃគូជួលទីតាំង។

ដៃគូដែលចូលរួមក្នុងថ្ងៃនេះ មានប្រេនជាច្រើន ដូចជា Legend Cinema, Dozzii, Maison Berrie, 13th May, Apont Pie Cambodia, Kenz, Day One Modern Tea, Chibi Cho, Suelbee Studio, Sura, Ringer Hut Cambodia, Hous of Artefacts, Gear up Collection, Chako Lab, AAA school, Srornos Music School, Selfie Booth, Swarovski, Parfumeries, Phka, Mary Bondol, Bryaa, Naceca, The lab perfume, Ma Forte, Baysic, Scorpion & Co, Happy Potato, Miniso Cambodiaនិង Go Pizza។

ការចូលរួមរបស់ម៉ាកទាំងនេះឆ្លុះបញ្ចាំងពីសក្តានុពលនៃអាជីវកម្មកម្ពុជាដែលកំពុងរីកចម្រើន និងជាផ្នែកមួយនៃគោលបំណងរបស់ផ្សារទំនើប ជីប ម៉ុង ថៅវើ ក្នុងការបង្កើតទីតាំងដែលម៉ាកក្នុងស្រុកអាចពង្រីកទីផ្សារ បង្កើនការទទួលស្គាល់ពីអតិថិជន និងស្វែងរកឱកាសអាជីវកម្មថ្មីៗ។

អគារ ជីប ម៉ុង ថៅវើ មានទីតាំងតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតនៅគល់ស្ពាន ៥ មករា ជិតសាលាតិចណូ និង IFL ដែលជាបណ្តុំនៃសិស្ស និស្សិត និងបុគ្គលិកការិយាល័យ ដើម្បីទទួលបទពិសោធន៍ថ្មីៗពីវិស័យលក់រាយ។

ផ្សារទំនើប ជីប ម៉ុង ថៅវើ-គោលដៅទិញទំនិញថ្មី ដែលនាំយកម៉ាកចម្រុះមករួមគ្នា និងបង្កើតឱកាសថ្មីសម្រាប់អាជីវកម្មនៅកម្ពុជា៕