និស្សិតបញ្ចប់ការសិក្សាពី CamEd កំពុងបង្កើតឥទ្ធិពលវិជ្ជមាន និងរួមចំណែកអភិវឌ្ឍវិស័យធុរកិច្ចនៅកម្ពុជា
23-10-2026 17:06
(ភ្នំពេញ)៖ នៅពីក្រោយភាពជោគជ័យនៃស្ថាប័ន និងអាជីវកម្មនានា គឺមានការរួមចំណែកយ៉ាងសំខាន់ពីធនធាន មនុស្សដែលមានចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពជាអ្នកដឹកនាំ។ ក្នុងនោះ និស្សិតដែលបានបញ្ចប់ការសិក្សាពី CamEd Business School កំពុងបង្ហាញពីសមត្ថភាព និងសក្តានុពលរបស់ខ្លួន តាមរយៈការបំពេញតួនាទីសំខាន់ៗនៅក្នុងស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យធុរកិច្ច ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជា។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ CamEd បានផ្តោតលើការអភិវឌ្ឍធនធានមនុស្សប្រកបដោយ គុណភាព តាមរយៈការផ្តល់ការអប់រំដែលផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង។ ក្រៅពីជំនាញបច្ចេកទេស និស្សិតក៏ត្រូវបានលើកទឹកចិត្តឲ្យអភិវឌ្ឍសមត្ថភាពការគិតវិភាគ ការដោះស្រាយបញ្ហា ភាពជាអ្នកដឹកនាំ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការរីកចម្រើនក្នុងអាជីពនាពេលអនាគត។
តាមរយៈកម្មវិធីសិក្សាដែលផ្តល់ឱកាសឱ្យនិស្សិតទទួលបានសញ្ញាបត្រពីរក្នុងកម្មវិធីសិក្សាតែមួយ ព្រមទាំងកម្មវិធីសិក្សា និងការប្រឡងដែលទទួលស្គាល់ជាអន្តរជាតិ CamEd Business School បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ។ សាលាទទួលបាន ការទទួលស្គាល់ពីស្ថាប័ន ACBSP នៃសហរដ្ឋអាមេរិក និង ACCA Approved Learning Partner កម្រិត Platinum ពីចក្រភពអង់គ្លេស។
កត្តាទាំងនេះបានរួមចំណែកដល់ការបណ្តុះបណ្តាលនិស្សិតឱ្យមានចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដែលអាចប្រកបអាជីពក្នុងវិស័យជាច្រើន រួមមាន សវនកម្ម គណនេយ្យ ធនាគារ ហិរញ្ញវត្ថុ ពន្ធដារ និងធុរកិច្ច។ អតីតនិស្សិត និងនិស្សិតបញ្ចប់ការសិក្សាពី CamEd ជាច្រើន បានវិវឌ្ឍខ្លួនទៅកាន់តួនាទីជាអ្នកគ្រប់គ្រង និងថ្នាក់ដឹកនាំ ខណៈអ្នកផ្សេងទៀត បន្តអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបង្កើតឱកាសថ្មីៗ ដើម្បីរីកចម្រើនក្នុងវិស័យការងាររបស់ខ្លួន។
CamEd កំពុងផ្តល់ជូនឱកាសអាហារូបករណ៍មានឈ្មោះថា Gen Z Future Finance Leader ដែលមានជាទឹកប្រាក់រហូតដល់ $6,500 សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ + សញ្ញាបត្រជំនាញ CAT។ CamEd ស្វាគមន៍សិស្សានុសិស្ស និងអាណាព្យាបាល ដើម្បីផ្តល់ព័ត៌មាន និងប្រឹក្សាយោបល់អំពីការសិក្សាជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ។ សិស្សានុសិស្ស និងអាណាព្យាបាល អាចអញ្ជើញមកសាកសួរព័ត៌មានបន្ថែមនៅ CamEd បានដោយសារអាហារូបករណ៍នេះ មានចំនួនកំណត់។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០៧០ ៦៧៣ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតេឡេក្រាម ០៧៨ ៥៨៨ ៨៨៦ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh៕





