* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

ទូរសព្ទបត់ដំបូង iPhone Duo របស់ Apple ចេញលក់ផ្លូវការក្នុងតម្លៃ ២,០០០ ដុល្លារ ដោយមានចំនួនកំណត់លើទីផ្សារ

24-10-2026 09:19

(បរទេស)៖ ក្រុមហ៊ុន Apple បានដាក់លក់ទូរសព្ទឆ្លាតវៃអេក្រង់បត់ដំបូងបង្អស់របស់ខ្លួនគឺ iPhone Duo ជាផ្លូវការនៅលើទីផ្សារពិភពលោក នៅថ្ងៃសុក្រ សប្តាហ៍នេះ ក្នុងតម្លៃប្រមាណ ២,០០០ ដុល្លារអាមេរិក។ ការដាក់លក់នេះ អមដោយតម្រូវការខ្ពស់ពីអតិថិជន ប៉ុន្តែក្រុមហ៊ុនបានកំណត់ចំនួនលក់យ៉ាងតឹងរ៉ឹង ដោយសារតែផលិតផលមានចំនួនជើងទម្រកំណត់។

បន្ទាប់ពីបើកឱ្យកុម្ម៉ង់មុន (Pre-order) បានត្រឹមតែប៉ុន្មាននាទី កាលបរិច្ឆេទនៃការដឹកជញ្ជូនត្រូវពន្យារពេលរហូតដល់ចុងខែមករា។ ក្រុមហ៊ុន Apple បានពិពណ៌នាថា ការឆ្លើយតបពីអតិថិជនគឺ «អស្ចារ្យខ្លាំងណាស់»។ Apple បានកម្រិតការបញ្ជាទិញត្រឹមតែ ២គ្រឿងប៉ុណ្ណោះសម្រាប់អតិថិជនម្នាក់ ហើយនៅប្រទេសមួយចំនួនដូចជា ចិន បារាំង ហុងកុង និងជប៉ុន ការទិញគឺអនុញ្ញាតសម្រាប់តែអ្នកដែលបានកុម្ម៉ង់តាមអនឡាញជាមុនប៉ុណ្ណោះ។ ទោះបីជា ការលក់មានចំនួនកំណត់ក៏ដោយ ក៏មានអ្នកគាំទ្រជាច្រើនបានទៅរង់ចាំ និងតម្រង់ជួរនៅមុខហាង Apple Store ក្នុងក្រុងស៊ីដនី ឡុងដ៍ ញូវយ៉ក សានហ្វ្រាន់ស៊ីស្កូ និងស៊ាងហៃ តាំងពីព្រលឹមស្រាងៗ។

លោក John Ternus នាយកប្រតិបត្តិ (CEO) ថ្មីរបស់ Apple បានចុះទៅស្វាគមន៍អតិថិជនដោយផ្ទាល់នៅហាងក្នុងទីក្រុង Austin រដ្ឋ Texas ដែលនេះជាការសាកល្បងសមត្ថភាពដំបូងរបស់លោក បន្ទាប់ពីកាន់តំណែងនៅខែកញ្ញា។ អ្នកជំនាញ និងអ្នកត្រួតពិនិត្យបច្ចេកវិទ្យាបានផ្តល់មតិចម្រុះលើ iPhone Duo ពោលទទួលបានការសរសើរយ៉ាងខ្លាំងលើរចនាបថ និងគន្លឹះបត់ (Hinge) ដែលមាំទាំ ហើយស្ទើរតែមិនឃើញស្នាមបត់នៅលើអេក្រង់ ដែលជាបញ្ហាប្រឈមធំបំផុតនៃទូរសព្ទបត់ដទៃទៀត។ អ្នកប្រើប្រាស់មួយចំនួនយល់ថា វាអាចជំនួស iPad សម្រាប់បម្រើការងារប្រចាំថ្ងៃបាន។ ងាកមក មតិផ្សេងទៀត បាននិយាយថា មិនមានកាមេរ៉ាពង្រីក (Telephoto lens), មិនមានប្រព័ន្ធស្កែនមុខ (Facial ID) និងកម្មវិធី (Apps) មួយចំនួនមិនទាន់រៀបចំទំហំអេក្រង់ឱ្យត្រូវគ្នានៅឡើយ។ សម្រាប់អ្នកធ្វើការវាយតម្លៃបច្ចេកវិទ្យាល្បីៗដូចជា Marques Brownlee និង John Gruber បានលើកឡើងថា ទូរសព្ទនេះស័ក្តិសមបំផុតសម្រាប់អ្នកដែលមានថវិកាក្រាស់ និងចូលចិត្តសាកល្បងបច្ចេកវិទ្យាថ្មី ប៉ុន្តែប្រហែលជាមិនទាន់ស័ក្តិសមសម្រាប់អ្នកប្រើប្រាស់ទូទៅនៅឡើយទេ។

គួរជម្រាបថា តាមការទស្សន៍ទាយពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC ការចូលរំលែកទីផ្សារទូរសព្ទបត់របស់ Apple នឹងជួយបង្កើនប្រជាប្រិយភាពនៃទម្រង់ទូរសព្ទប្រភេទនេះយ៉ាងខ្លាំង ដោយនៅឆ្នាំ ២០២៦ Apple ត្រូវបានរំពឹងថានឹងក្តោបក្តាប់ ៤៤% នៃតម្លៃទីផ្សារទូរសព្ទបត់សរុប។ នៅឆ្នាំ ២០២៧ Apple អាចនឹងក្លាយជាមេដឹកនាំទីផ្សារទូរសព្ទបត់ទាំងលើទំហំទឹកប្រាក់ និងចំនួនគ្រឿងដែលបានលក់ចេញ៕