* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

ការចំណាយលើមជ្ឈមណ្ឌលទិន្នន័យទូទាំងពិភពលោក អាចកើនដល់ ២,១ទ្រីលានដុល្លារ នៅឆ្នាំ២០២៨ ដោយសារ AI

24-10-2026 13:02

(បរទេស)៖ ក្រុមហ៊ុនស្រាវជ្រាវ BofA Global Research បានព្យាករណ៍ថា ការចំណាយលើមជ្ឈមណ្ឌលទិន្នន័យ (Data Center) ទូទាំងពិភពលោក នឹងឈានដល់ ១ទ្រីលានដុល្លារ នៅឆ្នាំ២០២៦ និងកើនលើសពី ២ដង ដល់ ២,១ទ្រីលានដុល្លារ នៅឆ្នាំ២០២៨ ដោយសារតម្រូវការសេវាបញ្ញាសិប្បនិម្មិត (AI) កើនឡើង។ ទីផ្សារមជ្ឈមណ្ឌលទិន្នន័យដែលមានតម្លៃ ២៧៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ក៏អាចកើនដល់ ២,៩៣ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។

ការពង្រីកមជ្ឈមណ្ឌលទិន្នន័យដើម្បីគាំទ្រ AI កំពុងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ក្រុមហ៊ុនផលិតបន្ទះឈីប ម៉ាស៊ីនមេ ម៉ាស៊ីនភ្លើង ឧបករណ៍សំណង់ និងប្រព័ន្ធធ្វើឱ្យត្រជាក់ ជាពិសេសនៅសហរដ្ឋអាមេរិក។ BofA ប៉ាន់ប្រមាណថា ទីផ្សារនេះនឹងមានអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៣៧% ក្នុងចន្លោះឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។

តាមការប៉ាន់ប្រមាណរបស់ BofA ការសាងសង់មជ្ឈមណ្ឌលទិន្នន័យមានតម្លៃប្រហែល ៤៩លានដុល្លារ ក្នុងមួយមេហ្គាវ៉ាត់ ដោយការចំណាយលើបច្ចេកវិទ្យាព័ត៌មាន (IT) ស្មើនឹង ៧៨% នៃចំណាយសរុប។ ចំណែកមជ្ឈមណ្ឌលទិន្នន័យដែលផ្តោតលើ AI ឬហៅថា Neocloud មានតម្លៃប្រហែល ៥៧លានដុល្លារ ក្នុងមួយមេហ្គាវ៉ាត់ ប៉ុន្តែត្រូវការទំហំទីតាំងតិចជាងមជ្ឈមណ្ឌលទិន្នន័យបែបប្រពៃណី។

គួរជម្រាបថា ក្នុងចំណោមការចំណាយទាំងនេះ ម៉ាស៊ីនមេជាផ្នែកដែលមានតម្លៃថ្លៃបំផុត ប្រហែល ៣១,៤លានដុល្លារ ក្នុងមួយមេហ្គាវ៉ាត់ ខណៈឧបករណ៍បណ្តាញមានតម្លៃប្រហែល ៤,៨លានដុល្លារ។ ចំណែកឧបករណ៍ និងប្រព័ន្ធផ្សេងៗ ដូចជា ប្រព័ន្ធចែកចាយថាមពល ម៉ាស៊ីនភ្លើង ថាមពលបម្រុង និងប្រព័ន្ធធ្វើឱ្យត្រជាក់ មានតម្លៃចាប់ពី ១០ម៉ឺនដុល្លារ ដល់ ១,១លានដុល្លារ ក្នុងមួយមេហ្គាវ៉ាត់៕