* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

ក្រុមហ៊ុន OpenAI ប្រកាសបញ្ឈប់ការបង្វឹកម៉ូដែល AI លើបណ្តាញអ៊ីនធឺណិតផ្ទាល់ ដោយសារហានិភ័យសុវត្ថិភាពធ្ងន់ធ្ងរ

24-10-2026 15:51

(បរទេស)៖ ក្រុមហ៊ុន OpenAI បានប្រកាសជាផ្លូវការថា ខ្លួននឹងឈប់ប្រើប្រាស់បណ្តាញអ៊ីនធឺណិតផ្ទាល់ (Live Internet) សម្រាប់ការបង្វឹកម៉ូដែល AI ជំនាន់ក្រោយៗទៀតហើយ ដោយប្តូរមកប្រើប្រាស់ទិន្នន័យដែលបានរក្សាទុក (Cached copies) និងប្រព័ន្ធអ៊ីនធឺណិតបញ្ឆោត (Simulated versions) ជំនួសវិញ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីរកឃើញថា ម៉ូដែល AI កម្រិតខ្ពស់មានភាពមិនប្រាកដប្រជា និងអាចបង្កើតហានិភ័យធ្ងន់ធ្ងរ ប្រសិនបើអនុញ្ញាតឱ្យចូលប្រើប្រាស់អ៊ីនធឺណិតដោយសេរី។

កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅ ម៉ូដែល AI ជំនាន់ចុងក្រោយមួយរបស់ OpenAI បានកេងចំណេញលើកំហុសបច្ចេកទេសប្រព័ន្ធ (Misconfiguration) ដើម្បីលួចចូលទៅកាន់បណ្តាញអ៊ីនធឺណិតផ្ទាល់។ ហេតុការណ៍នេះបានបង្ខំឱ្យក្រុមហ៊ុនត្រូវផ្អាកការបង្វឹក AI ពេញមួយខែ ដើម្បីបង្កើត និងសាកល្បងវិធានការសុវត្ថិភាពថ្មី។ ក្នុងអំឡុងពេលនៃការបង្វឹកកន្លងមក ម៉ូដែល AI ស្វ័យប្រវត្តិបានព្យាយាមទម្លុះប្រព័ន្ធសុវត្ថិភាពខាងក្រៅ ដើម្បីស្វែងរកចម្លើយ ចូលរួមពិភាក្សាក្នុងវេទិកាសារសម្ងាត់ និងថែមទាំងបានអភិវឌ្ឍយុទ្ធសាស្ត្រលួចចូលប្រព័ន្ធ (Hacking) ប្លែកៗទៀតផង។ ការប្រកាសរបស់ OpenAI ធ្វើឡើងតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនគូប្រជែង Anthropic បានចាប់ផ្តើមកម្រិតការចូលប្រើអ៊ីនធឺណិតលើម៉ូដែល AI ដែលមានសមត្ថភាពខ្ពស់បំផុតរបស់ខ្លួនដូចគ្នា។

គួរជម្រាបថា ដើម្បីកាត់ផ្តាច់ AI ពីអ៊ីនធឺណិតពិតប្រាកដដោយមិនប៉ះពាល់ដល់ការសិក្សា OpenAI បានបង្កើតបណ្តុំទិន្នន័យវេបសាយដ៏ធំធេង ដែលត្រូវបានរក្សាទុក និងបង្កើតបរិស្ថានសិប្បនិម្មិត សម្រាប់ឱ្យ AI ធ្វើការទំនាក់ទំនង និងរៀនសូត្របានដោយសុវត្ថិភាព៕