Ganzberg Snow បង្កើតទិដ្ឋភាពសមុទ្របេះដូងពណ៌ខៀវដ៏អស្ចារ្យនៅវេងស្រេង ក្នុង CG Tour Concert
25-10-2026 09:23
(ភ្នំពេញ)៖ ក្រុមហ៊ុន GANZBERG Snow បានធ្វើឱ្យរាត្រីនៅតំបន់វេងស្រេង កាន់តែមានភាពពិសេស និងមិនអាចបំភ្លេចបាន តាមរយៈការប្រគំតន្ត្រី GANZBERG Snow x CG Tour Concert។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានបង្កើតនូវទិដ្ឋភាពប្លែកភ្នែកមួយ ដោយមានប៉ោងៗបេះដូងពណ៌ខៀវចំនួន ៥,០០០ ត្រូវបានបង្ហោះពេញទីលានប្រគំតន្ត្រី បង្កើតបានជា "សមុទ្របេះដូងពណ៌ខៀវ" ដ៏ស្រស់ស្អាត និងទាក់ទាញក្រៃលែង។
ចំណុចសំខាន់នៃរាត្រីនោះ គឺការចែករំលែកក្ដីស្រលាញ់ និងភាពសប្បាយរីករាយពី GANZBERG Snow ទៅកាន់អ្នកគាំទ្រក្រុម CG តាមរយៈប៉ោងៗបេះដូងទាំងនេះ ដែលបានបន្ថែមភាពឡូយ និងកាលីបថ្មីមួយទៀតដល់ការប្រគំតន្ត្រី។ ជាមួយនឹងចង្វាក់ភ្លេង Hip-Hop ដ៏រស់រវើក ការសម្តែងដ៏អស្ចារ្យរបស់ក្រុម CG និងទិដ្ឋភាពបេះដូងពណ៌ខៀវពេញទីលាន បានធ្វើឱ្យកម្មវិធីនេះក្លាយជារាត្រីមួយដែលពោរពេញដោយភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ដ៏ល្អសម្រាប់អ្នកចូលរួមទាំងអស់។ នេះពិតជា 5,000 Reasons to Say COOL LIKE THAT! នៅពេលដែល GANZBERG Snow នាំយកតន្ត្រី ក្ដីស្រលាញ់ និង Cool Vibes មកបង្កើត Moment ពិសេសមួយជាមួយអ្នកគាំទ្រ CG នៅវេងស្រេង។

















