Real ចាញ់ប្រៀបក្រុមកំពូលតារាង Barcelona ត្រឹម ៣ពិន្ទុវិញ ពេលយកឈ្នះក្នុងជំនួប El Clasico
26-10-2026 09:28
(បរទេស)៖ អធិរាជស Real Madrid បានកាត់បន្ថយគំលាតនាំមុខពីក្រុម FC Barcelona មកនៅត្រឹម ៣ពិន្ទុវិញគិតត្រឹមសប្តាហ៍ទី១០ ជើងទី១ នៃក្របខណ្ឌ La Liga នៅពេលយកឈ្នះ ២-១ នាយប់មិញនេះក្នុងជំនួប El Clasico។
ខ្សែប្រយុទ្ធអន្តរជាតិបារាំង Kylian Mbappe ជាអ្នករកបានគ្រាប់នាំមុខ និងជ័យជម្នះ ២ទល់នឹង១ តែម្តងក្នុងកីឡដ្ឋាន Camp Nou របស់ក្លិបអ្នកមានបុណ្យ ដើម្បីរកបាន ២៤ពិន្ទុតាមពីក្រោយក្រុមលេខ២ Atletico Madrid ១ពិន្ទុ និងអ្នកមានបុណ្យ Barcelona ត្រឹម ៣ពិន្ទុ គ្រាដែល Raphinha ជាអ្នករកបានតែ ១គ្រាប់សម្រាប់ក្រុមរបស់លោក Hansi Flick។
នេះមានន័យថា អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ Jose Mourinho បានដឹកនាំ Real Madrid ឈ្នះ ៥ប្រកួតជាប់ៗគ្នាតែម្តងចុងក្រោយនេះ ក្នុងការវិលមកដឹកនាំក្រុមយក្សអេស្ប៉ាញជាលើកទី២ នេះផងដែរ។
រូបលោកបានក្លាយជាអ្នកចាត់ការទូទៅរបស់ Real ទី៣ ប៉ុណ្ណោះដែលលេង ៦ប្រកួតនៅជំនួបខ្លាំងប៉ះខ្លាំង El Clasico ៦លើកមិនចាញ់ជាប់ៗគ្នា និងមានរយៈពេល ១៣ឆ្នាំមកហើយ គិតចាប់តាំងពីដឹកនាំក្រុម Los Blancos លេងក្នុងកម្មវិធីនេះ។
សម្រាប់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ Flick វិញបាននិយាយថា រូបលោកនឹងមិនចង់ឱ្យមានការលើកលែងឡើយពីការបរាជ័យនេះ ក៏ប៉ុន្តែនៅតែបន្តប្តេជ្ញាចិត្តពង្រឹងក្រុមឡើងវិញ ដ្បិតជួបលទ្ធផលខកចិត្តក្នុងរយៈពេល ២-៣សប្តាហ៍ចុងក្រោយនេះ៕



