គ្រូបង្វឹក Carrick បន្តរងសម្ពាធខ្លាំង ពេលដឹកនាំ Man Utd លេងជិត ១០ប្រកួតមិនឈ្នះសោះ
26-10-2026 10:12
(បរទេស)៖ អ្នកចាត់ការទូទៅ Michael Carrick បានបន្តរងសម្ពាធដដែល ក្នុងការដកចេញពីតំណែងកាន់តែខ្លាំង ក្រោយដឹកនាំក្លិប Manchester United លេង ៨ប្រកួតចុងក្រោយនេះគ្រប់កម្មវិធី មិនឈ្នះទាល់តែសោះ។
តួយ៉ាង បិសាចក្រហមដែលបានឈ្នះពានលីគអង់គ្លេស Premier League ចុងក្រោយកាលឆ្នាំ២០១៣ កាលមានលោកតា Sir Alex-Ferguson នៅដឹកនាំនោះ បានរងបរាជ័យ ៣ទល់នឹង០ ក្នុងផ្ទះខ្លួនឯង Old Trafford កាលពីរាត្រីថ្ងៃអាទិត្យ ក្រោមថ្វីជើងរបស់ AFC Bournemouth នៃសប្តាហ៍ទី៨ ជើងទី១។
វាជាការបរាជ័យលើកទី៣ នៅក្របខណ្ឌ PL ដែលទើបរកបានជ័យជម្នះតែ ១លើកគត់ ក្រៅពីស្មើ ៤លើក និងមានតែ ៧ពិន្ទុនៅក្រៅតំបន់កាត់ចោលតែ ១ពិន្ទុប៉ុណ្ណោះ គ្រាដែលគូប្រជែងស្ថិតនៅលេខរៀងទី១៣ និងមាន ៩ពិន្ទុ។
ប៉ុន្តែក្រោយពេលលេង ៨ប្រកួតមិនឈ្នះបែបនេះ វាជាស្ថិតិដ៏អន់បំផុតមួយផងដែរ គិតចាប់តាំងពីរដូវកាល ២០១៥-១៦ និងត្រូវបានគេបំបាក់ ២ប្រកួតថែមទៀត ក្នុងរយៈពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ ដែលនាំឱ្យកៅអីគ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ ដែលដឹកនាំបិសាចក្រហមជាលើកទី២ ផងនោះរង្គោះរង្គើជាខ្លាំង ជុំវិញអនាគតរបស់លោក។
កាលពីថ្ងៃសុក្រក្រោយរងបរាជ័យ ៤-១ នៅពានអឺរ៉ុប UCL ក្រោមថ្វីជើងរបស់ Como មុនមកប៉ះ Bournemouth លោក Carrick បាននិយាយថា «ពួកយើងនឹងក្លាយជាក្រុមថ្មីទៀតនៅថ្ងៃអាទិត្យ។ Man Utd ត្រូវតែមានការផ្លាស់ប្តូរ»។
ប៉ុន្តែគួរឱ្យស្តាយ! ពួកគេបានចាញ់ Bournemouth ដោយលទ្ធផល ៣ទល់នឹង០ ឯណោះ។
លោក Carrick នឹងពុំមានវាចាអ្វីទៀតឡើយ នៅពេលដឹកនាំ Man Utd ប្រឈមមុខនឹងតោខៀវ Chelsea ក្នុងកីឡដ្ឋាន Stamford Bridge នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕



