* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

អបអរសាទរ! ក្រុមបាល់ទះវិសាខា គ្រងជើងឯក «WURKZ Special Volleyball Cup U20 2026» អមជាមួយប្រាក់រង្វាន់ ៥០លានរៀល ពីវើក

27-10-2026 09:44

(ភ្នំពេញ)៖ ក្រោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញ របស់ក្រុមបាល់ទះយុវជនទាំង ១៣ ក្រុម ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់ «WURKZ Special Volleyball Cup U20 2026» បានបញ្ចប់ដោយជោគជ័យ និងរកឃើញម្ចាស់ជើងឯកប្រចាំឆ្នាំ២០២៦ ដោយសមាគមកីឡាបាល់ទះវិសាខា បានលើកពានជើងឯក មេដាយមាស ព្រមទាំងទទួលបានប្រាក់រង្វាន់ចំនួន ៥០លានរៀលពីវើក។

ពិធីបិទការប្រកួត និងប្រគល់ពានរង្វាន់វគ្គផ្ដាច់ព្រ័ត្រ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងភ្ញៀវកិត្តិយសជាច្រើនរូប។

សម្រាប់លទ្ធផលចំណាត់ថ្នាក់បន្ទាប់ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដណ្ដើមបានចំណាត់ថ្នាក់លេខ២ រួមទាំងមេដាយប្រាក់ និងប្រាក់រង្វាន់ ២០លានរៀល ខណៈក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលបានចំណាត់ថ្នាក់លេខ៣ រួមទាំងមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ ១២លានរៀល។ ចំណែកឯក្លិបកីឡាបាល់ទះស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ៤ ជាមួយប្រាក់រង្វាន់ ៨លានរៀល។

គួរបញ្ជាក់ផងដែរថា វើក បានសហការជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងនាមជាអ្នកឧបត្ថម្ភផ្ដាច់មុខ ចាប់តាំងពីឆ្នាំ២០២៤ មក ដោយបន្តគាំទ្រការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទះ និងបង្កើតឱកាសឱ្យកីឡាករយុវជនកម្ពុជា បានចូលរួមប្រកួតប្រជែង បង្ហាញសមត្ថភាព និងពង្រឹងបទពិសោធន៍ សម្រាប់ការប្រកួតជាបន្តបន្ទាប់។ ការគាំទ្រនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់ វើក ក្នុងការរួមចំណែកអភិវឌ្ឍធនធានកីឡាករជំនាន់ថ្មី និងពង្រឹងមូលដ្ឋានគ្រឹះវិស័យបាល់ទះកម្ពុជាឱ្យកាន់តែរឹងមាំ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទាំងក្នុងកម្រិតជាតិនិងអន្តរជាតិ។

វើក ជំរុញបង្កើនយុវជនបន្តវេនកីឡាបាល់ទះ សុះសាយគ្រប់ខេត្តក្រុង!៕