គ្រូបង្វឹក Howe និង Nelgalsmann ជាបេក្ខជននាំមុខ ប្រសិនបើលោក Carrick ត្រូវបានដកតំណែង
27-10-2026 10:23
(បរទេស)៖ គ្រូបង្វឹកក្លិប Manchester United លោក Michael Carrick បានចាកចេញពីជំរំហ្វឹកហាត់របស់បិសាចក្រហមភ្លាមៗតែម្តង ក្រោយបញ្ចប់ការពិភាក្សាគ្នារឿងអនាគតរបស់លោក គ្រាដែលលោក Eddie Howe និង Julian Nagelsmann គឺជាបេក្ខភាពសំខាន់ ក្នុងការចូលមកដឹកនាំបន្តនៅកីឡដ្ឋាន Old Trafford។
បុរសសញ្ជាតិអង់គ្លេស និងធ្លាប់ជាកីឡាកររបស់ Man Utd ផងនោះ បានដឹកនាំលេង ៨ប្រកួតមិនឈ្នះឡើយគ្រប់កម្មវិធីតែម្តង ដែលញាំងឱ្យកៅអីរបស់លោកមានការរង្គោះរង្គើជាខ្លាំង។
ទន្ទឹមគ្នានោះដែរទាំងលោក Howe, Nagelsmann រួមទាំងលោក Antonio Conte សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ចង់មកធ្វើការនៅទីក្រុង Manchester ប្រទេសអង់គ្លេស ដ្បិតថ្មីៗនេះបានទំនេរពីការងារបង្វឹកដូចគ្នា។
ប្រភពជិតស្និទ្ធជាច្រើនបានរាយការណ៍ប្រាប់ BBC Sport ថា អតីតអ្នកចាត់ការទូទៅក្លិប Newcastle United បានបើកចំហរក្នុងការដឹកនាំ United ប្រសិនបើ Carrick ពិតជាចាកចេញមែននោះ គ្រាដែលលោក Nagelsmann ក៏មានភាគរយខ្ពស់ដែរ នៅពេលបាត់បង់ការងារពីក្រុមជម្រើសជាតិអាល្លឺម៉ង់ បន្ទាប់ពីចប់ World Cup 2026 ហើយលោក Conte ដែលត្រូវបានក្លិប Juventus ទាក់ទងទៅដឹកនាំវិញ ក្រោយលាលែងពីតំណែងនៃក្លិប Napoli រួចមក៕



