ស៊ីម៉ងត៍អូដ្ឋ ផ្លាស់ប្តូរមុខមាត់ថ្មីនៃសម្បកបាវ ប្រកបដោយទំនើបកម្ម និងបច្ចេកវិទ្យាកាន់តែទំនើប ស៊ីម៉ងត៍កាន់តែម៉ដ្ឋ ម៉ូលេគុលកាន់តូចជាងមុន ខាំស្អិតជាប់ជាងមុន រឹងមាំជាងមុន
27-10-2026 11:28
(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ ដែលជាម៉ាកសញ្ញាស៊ីម៉ងត៍ឈានមុខ និងទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា បានប្រកាសបង្ហាញជាផ្លូវការ នូវរូបរាងសម្បកបាវថ្មី ប្រកបដោយភាពទំនើប សោភ័ណភាព និងគំនិតច្នៃប្រឌិតខ្ពស់ ព្រមទាំងបន្តពង្រឹងគុណភាពផលិតផលតាមរយៈបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកើនឡើងជាប្រចាំរបស់អតិថិជន។
ស៊ីម៉ងត៍អូដ្ឋ តែងតែបន្តរិះរកអ្វីដែលថ្មី និងអភិវឌ្ឍគុណភាពផលិតផលជានិច្ច។ ជាមួយនឹងរបកគំហើញបច្ចេកវិទ្យាថ្មីនេះ ម្ស៉ៅស៊ីម៉ងត៍កាន់តែម៉ដ្ឋជាងមុន ភាគល្អិតនៃម៉ូលេគុលស៊ីម៉ងត៍ត្រូវបានធ្វើឱ្យកាន់តែតូចជាងមុន មានចំនួនច្រើនជាងមុន និងខាំស្អិតជាប់គ្នាខ្លាំងជាងមុន ដែលផ្តល់នូវភាពធន់ និងធ្វើឱ្យសំណង់អគារកាន់តែរឹងមាំ ជាប់ធន់ តជំនាន់។
ការផ្លាស់ប្តូររូបរាងសម្បកបាវថ្មីនេះ មិនត្រឹមតែផ្តល់នូវសោភ័ណភាពស្រស់ស្អាត និងទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបង្កប់នូវនិមិត្តរូប «រូបម៉ូលេគុល» នៅលើសម្បកបាវ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការបដិវត្តន៍បច្ចេកវិទ្យា ការបន្តអភិវឌ្ឍឥតឈប់ឈរ និងការឈានទៅមុខជានិច្ចរបស់ម៉ាកស៊ីម៉ងត៍អូដ្ឋ។
អ្នកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុនជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅថា៖ «អ្វីដែលបងប្អូនទាំងអស់គ្នាអាចមើលឃើញនៅពេលនេះ គឺបាវថ្មីដែលមានរូបរាងស្រស់ស្អាត និងទំនើបជាងមុន ប៉ុន្តែអ្វីដែលកាន់តែពិសេសដែលនៅខាងក្នុង និងមើលមិនឃើញដោយភ្នែកទទេ គឺបច្ចេកវិទ្យាម៉ូលេគុលដ៏ទំនើប ដែលធ្វើឱ្យគុណភាពស៊ីម៉ងត៍កាន់តែរឹងមាំ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនខ្មែរទាំងអស់ ដែលតែងតែគាំទ្រផលិតផលខ្មែរជារៀងរហូតមក ព្រោះថាមានតែការគាំទ្ររបស់បងប្អូនទាំងអស់គ្នាប៉ុណ្ណោះ ដែលជាកម្លាំងចលករធ្វើឱ្យកម្ពុជារីកចម្រើន និងឈានទៅមុខជានិច្ច»។
សម្បកបាវរូបរាងថ្មីរបស់ ស៊ីម៉ងត៍អូដ្ឋ នឹងត្រូវចែកចាយនៅលើទីផ្សារទូទាំងប្រទេស ចាប់ពីពេលនេះតទៅ។ អតិថិជន និងដៃគូអាជីវកម្មទាំងអស់ អាចស្វែងរកទិញបាននៅតាមដេប៉ូចែកចាយស៊ីម៉ងត៍អូដ្ឋដែលជិតលោកអ្នកបំផុត។ ស៊ីម៉ងត៍អូដ្ឋ របកគំហើញថ្មី រឹងមាំជាងមុន៕














