បង់ថ្លៃសំរាម និងតាមដានវិក្កយបត្រកាន់តែងាយស្រួល ជាមួយ «Chip Mong Bank App»!
27-10-2026 12:03
(ភ្នំពេញ)៖ ដើម្បីផ្ដល់ភាពងាយស្រួល និងជួយអតិថិជនក្នុងការគ្រប់គ្រងការចំណាយប្រចាំថ្ងៃ ឱ្យកាន់តែមានប្រសិទ្ធភាព ធនាគារ ជីប ម៉ុង ផ្ដល់ជូនមុខងារទូទាត់វិក្កយបត្រថ្លៃសំរាម តាមរយៈ Chip Mong Bank App ដែលអនុញ្ញាតឱ្យអតិថិជនអាចពិនិត្យវិក្កយបត្រ និងទូទាត់បានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
តាមរយៈ Chip Mong Bank App អតិថិជនអាចពិនិត្យមើលវិក្កយបត្រ និងទឹកប្រាក់ដែលត្រូវទូទាត់ក្នុងរយៈពេល ៦ ខែចុងក្រោយ បានភ្លាមៗ ដោយមិនចាំបាច់ស្វែងរកឯកសារចាស់ៗ ឬចំណាយពេលផ្ទៀងផ្ទាត់ពីប្រភពផ្សេងៗ។ ចំពោះទឹកប្រាក់ដែលមិនទាន់បានទូទាត់លើសពី ៦ ខែ នឹងត្រូវបានបូកបញ្ចូលទៅក្នុងសមតុល្យវិក្កយបត្រលើកក្រោយ ដើម្បីជួយឱ្យអតិថិជនអាចពិនិត្យ និងទូទាត់បានគ្រប់ចំនួនដោយមិនខកខាន។
ជាមួយនឹងការបង្ហាញទឹកប្រាក់ ដែលត្រូវទូទាត់ក្នុងខែនីមួយៗដាច់ដោយឡែកពីគ្នា អតិថិជនអាចផ្ទៀងផ្ទាត់ការចំណាយបានកាន់តែងាយស្រួល ព្រមទាំងអាចរៀបចំផែនការចំណាយ និងថវិកាគ្រួសារប្រចាំខែបានកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាព។ ដើម្បីបង្កើនភាពជឿជាក់ និងតម្លាភាពក្នុងការទូទាត់ ព័ត៌មានលម្អិតនៃវិក្កយបត្រ និងកំណត់ត្រានៃការទូទាត់ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ ដែលអនុញ្ញាតឱ្យអតិថិជនអាចពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានបានមុនពេលបញ្ចប់ប្រតិបត្តិការ។
លើសពីនេះ អតិថិជនក៏អាចទាញយក វិក្កយបត្រឌីជីថល ដើម្បីរក្សាទុកជាឯកសារយោង សម្រាប់ពិនិត្យប្រវត្តិនៃការទូទាត់ ឬប្រើប្រាស់ជាភស្តុតាងនៅពេលចាំបាច់។ Chip Mong Bank App ជាដំណោះស្រាយធនាគារឌីជីថល ដែលផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងការទូទាត់ប្រចាំថ្ងៃ ដោយផ្ដោតលើភាពងាយស្រួល រហ័ស សុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់អតិថិជន។
ដោនឡូត Chip Mong Bank App ឥឡូវនេះ៖ https://www.chipmongbank.com/app៕



