* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

ម៉ាស្ទ័រ ឡុង ណាលី និងកំពូលតារាចម្រៀងលំដាប់ប្រទេស ឱក សុគន្ធកញ្ញា ចាប់ដៃគ្នានាំយកសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ឆាកអន្តរជាតិក្នុងកម្មវិធីរាត្រីសមោសរ នៃមហាសន្និបាត ហុងស៊ុយអន្តរជាតិ IFSC លើកទី២២ នៅអឺរ៉ុប (Video inside)

27-10-2026 13:37

(ភ្នំពេញ)៖ វត្តមានដ៏លេចធ្លោរបស់អ្នកជំនាញហុងស៊ុយ និងសិល្បករកម្ពុជា លើឆាកអន្តរជាតិ បានបង្កើតជា ព្រឹត្តិការណ៍ដ៏គួរឱ្យស្ងើចសរសើរមួយទៀត សម្រាប់ប្រទេសកម្ពុជា ខណៈដែល ម៉ាស្ទ័រ ឡុង ណាលី អ្នកជំនាញហុងស៊ុយជាន់ខ្ពស់ ដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា បានចាប់ដៃគូជាមួយកំពូលតារាចម្រៀងជួរមុខ អ្នកនាង ឱក សុគន្ធកញ្ញា រួមគ្នាបំពេញ បេសកកម្មផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ក្នុងកម្មវិធីរាត្រីសមោសរ (Gala Dinner) នៃមហាសន្និបាតហុងស៊ុយអន្តរជាតិ នៅលើទឹកដីប៉ែក អឺរ៉ុប ក្នុងរដ្ឋធានីប៊ូឆារេស នៃប្រទេសរ៉ូមានី។

នៅក្នុងព្រឹត្តិការណ៍មហាសន្និបាតកម្រិតពិភពលោកនេះ ម៉ាស្ទ័រ ឡុង ណាលី មិនត្រឹមតែបានបង្ហាញមុខជាវាគ្មិន កិត្តិយសតំណាង ប្រទេសកម្ពុជាតែម្នាក់គត់ ធ្វើការចែករំលែកចំណេះដឹងហុងស៊ុយបែបវិទ្យាសាស្រ្ត ទៅកាន់បណ្តាគណៈប្រតិភូ និងអ្នកជំនាញ ហុងស៊ុយអន្តរជាតិមកពីជាង ៤០ប្រទេស ពីតំបន់អឺរ៉ុប និងអាស៊ីប៉ុណ្ណោះទេ តែដោយសារបេះដូងសេ្នហាជាតិដ៏ជ្រាលជ្រៅ អ្នកគ្រូបានឆ្លៀតយកឱកាសដ៏មហោឡារិក ប្រែក្លាយកម្មវិធីអន្តរជាតិនេះឱ្យទៅជាវេទិកា ដ៏សំខាន់ក្នុងការលើកតម្កើង កិត្យានុភាពជាតិ ទៅកាន់ពិភពលោក។

ភាពលេចធ្លោ និងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវកិត្តិយសអន្តរជាតិកាន់តែខ្លាំងក្លា ក្នុងកម្មវិធីរាត្រីសមោសរនោះ គឺការសហការគ្នាយ៉ាងស្អិតរមួតរវាង ម៉ាស្ទ័រ ឡុង ណាលី និងកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា។ វត្តមានរបស់ សិល្បការិនីរូបនេះ បានបន្ថែមនូវភាពរស់រវើក ទន់ភ្លន់ រួសរាយ រាក់ទាក់ និងបង្ហាញពីសិល្បៈវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ដោយផ្ទាល់ទៅកាន់ក្រសែភ្នែកភ្ញៀវបរទេសទាំងអស់។

ការរួបរួមកម្លាំងគ្នារវាងវិស័យហុងស៊ុយ និងវិស័យសិល្បៈលើកនេះ គឺជាគំរូនៃចលករ «ទូតសុច្ឆន្ទៈក្រៅផ្លូវការ» ដ៏មានឥទ្ធិពល ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយពីភាពស្រស់ស្អាត សន្តិភាព និងសក្តានុពលទេសចរណ៍មិនចេះរីងស្ងួត របស់កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍អឺរ៉ុប និងពិភពលោកឱ្យបានស្គាល់កាន់តែច្បាស់ និងចង់មកទស្សនាកម្ពុជាដោយផ្ទាល់។

សកម្មភាពនេះបានទទួលការកោតសរសើរ យ៉ាងខ្លាំងពីសំណាក់មហាជនក្នុងស្រុក ព្រមទាំងភ្ញៀវអន្តរជាតិ ដែលបានឃើញ ពីកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកស្ទួយមុខមាត់ប្រទេសជាតិ និងការនាំយកភាពល្អផូរផង់របស់កម្ពុជា ទៅបង្ហាញលើឆាក អន្តរជាតិយ៉ាងពេញមោទនភាព៕