* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

ផ្សារទំនើប អ៉ីអន ម៉េកវែលយូ គម្រោងបើកសាខាថ្មីបន្ថែមទៀតនៅតំបន់ឬស្សីកែវ នៅថ្ងៃទី៣០ ខែតុលាខាងមុខ រួមជាមួយការផ្តល់ជូនពិសេសជាច្រើន

27-10-2026 14:57

(ភ្នំពេញ)៖ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ ជាប្រភេទផ្សារទំនើបខ្នាតតូច ដែលដំណើរការក្រោម ក្រុមហ៊ុន អ៉ីអន (ខេមបូ) ខូអិលធីឌីដែលជាក្រុមហ៊ុនលក់រាយឈានមុខគេ ក្នុងប្រទេសកម្ពុជា គ្រោងបើកដំណើរការសាខាទី២០ របស់ខ្លួន គឺផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស សាខាឬស្សីកែវ ០៥ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ។

ហាងថ្មីនេះមានទីតាំងស្ថិតនៅ ផ្ទះលេខ៨៤២ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ខាងជើងច្រកចូល វិទ្យាល័យឬស្សីកែវ ប្រមាណ ៧០ម៉ែត្រ)។

ការបើកបន្ថែមសាខាថ្មីមួយទៀតនៅតំបន់ឬស្សីកែវនេះ បានបង្ហាញបន្ថែមទៀតអំពីការប្តេជ្ញាចិត្តក្នុងការពង្រីកបណ្តាញលក់រាយរបស់ខ្លួន និងផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការទទួលបានផលិតផលដែលមានគុណភាព និងទំនិញចាំបាច់ប្រចាំថ្ងៃ ដល់អតិថិជនដែលរស់នៅជុំវិញតំបន់នេះផ្ទាល់ ក៏ដូចជា អ្នកធ្វើការ និងសិស្សានុសិស្សដែលជាដើម។

គូសបញ្ជាក់ឱ្យដឹងផងដែរថា ការបើកដំណើរការ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស សាខាឬស្សីកែវ ០៥ គឺជាសាខាថ្មីមួយទៀតនៅតំបន់ឬស្សីកែវ បន្ទាប់ពីសាខាអ៉ីអន ម៉េកវែលយូ អ៉ិចប្រេស ឬស្សីកែវ៥៩៨។

ដើម្បីអបអរសាទរពិធីបើកសម្ពោធនេះ អតិថិជននឹងទទួលបានការផ្តល់ជូនពិសេសជាច្រើននៅផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស សាខាឬស្សីកែវ ០៥ រួមមាន៖

*ការចែកការ៉េម ៥០០ដើម រយៈពេល ៥ថ្ងៃ ដោយឥតគិតថ្លៃ (១០០ដើម ក្នុង១ថ្ងៃ)
*ការចែកកាតសមាជិកអ៉ីអន ឥតគិតថ្លៃ (ចំនួនមានកំណត់)
*ទទួលបានការបញ្ចុះតម្លៃទៅលើ ថង់បរិស្ថាន ៥០% សម្រាប់ការចំណាយអស់ ១០ដុល្លារ ក្នុង ១វិក្កយបត្រ
*ទំនិញទិញ ១ ថែម ១ ជាមួយការបញ្ចុះតម្លៃទៅលើមុខទំនិញរហូតដល់ ៥០% ទៅលើមុខទំនិញដែលបានជ្រើសរើស
*ទទួលបានកាដូលើកទឹកចិត្ត រាល់ពេលជាវទំនិញ ដោយប្រើថង់បរិស្ថានចំនួន ៥ដង។

បច្ចុប្បន្ននេះផ្សារទំនើបអ៉ីអន ម៉េកវែលយូ បានពង្រីកទីតាំងរបស់ខ្លួនជាបន្តបន្ទាប់រហូតដល់ ២០សាខា ដែល ១៩សាខា នៅក្នុងរាជធានីភ្នំពេញ និង ១សាខា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមអញ្ជើញអតិថិជនមកកាន់ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស សាខាឬស្សីកែវ ០៥ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ តទៅជាមួយការផ្តល់ជូនពិសេសជាច្រើនទៀតក្នុងឱកាសបើកដំណើរការសាខាថ្មីនេះ។

ព័ត៌មានលម្អិតបន្ថែមអំពីការផ្តល់ជូនពិសេសសម្រាប់ថ្ងៃបើកសម្ពោធនឹងត្រូវបានប្រកាសតាមរយៈបណ្តាញសង្គម Facebook របស់ AEON MaxValu Cambodia។
https://www.facebook.com/aeonmaxvalucambodia, សម្រាប់ទីតាំងសាខាផ្សារទំនើប អ៉ីអន ម៉េកវែលយូ និងអ៉ីអន ម៉េកវែលយូ អ៉ិចប្រេស
https://aeoncambodia.com/store-locator/?location=aeon-maxvalu

ទីតាំង៖ ផ្ទះលេខ៨៤២ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ខាងជើងច្រកចូល វិទ្យាល័យឬស្សីកែវ ប្រមាណ ៧០ម៉ែត្រ)៕
Google Map៖ https://maps.app.goo.gl/zYq9KHbsAEaHtRkL8