* ប្រតិភូកីឡាហែលទឹកពាក់ជើងទាកម្ពុជា ២០រូប ចេញទៅប្រកួតជើងឯកអាស៊ាន នៅម៉ាឡេស៊ី
* លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ Big Tech នឹងសាកល្បងភាពរឹងមាំនៃការរីកចម្រើន AI
* Barcelona ត្រូវបានពិន័យ ៥០៣ផោន ករណីព្យាយាមទិញកីឡាករ Alvarez ពីក្លិប Atletico
* Anthropic ដាក់ឯកសារស្នើសុំចុះបញ្ជី IPO ខណៈប្រាក់ចំណូលកើនឡើង និងការចំណាយលើ AI នៅតែជាបញ្ហាប្រឈម
* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល

Fleetwood ដែលលេងនៅក្របខណ្ឌទី៤ មានសមត្ថភាពទម្លាក់ក្រុម​ខ្លាំង Arsenal ចេញពី League Cup ត្រឹមវគ្គ ១៦

28-10-2026 10:04

(បរទេស)៖ ក្រុមបាល់ទាត់ Fleetwood Town ដែលស្ថិតក្នុងក្របខណ្ឌទី៤ League Two របស់អង់គ្លេសបច្ចុប្បន្ននេះ បានទម្លាក់ក្រុមជើងឯកលីគ កាំភ្លើងធំ Arsenal ចេញពីពានរង្វាន់លំដាប់ទី៣ League Cup 2026-27 ត្រឹមវគ្គ ១៦ក្រុមនាយប់មិញនេះ។

ក្នុងការប្រកួតពេញម៉ោង ៩០នាទី ក្រុមក្មេងខ្ចី Fleetwood ជាអ្នករកបានគ្រាប់នាំមុខមុនទៅលើក្រុមរបស់លោក Mikel Arteta នៅក្នុងផ្ទះរបស់ខ្លួននៅពីមុខអ្នកទស្សនាផ្ទាល់តែជាង ៥ពាន់នាក់ប៉ុណ្ណោះ មុនពេលខ្សែប្រយុទ្ធស៊ុយអែត Gyokeres ធ្វើបានគ្រាប់តាមស្មើវិញ ក្រោយចាប់ផ្តើមលេងវគ្គទី២ បានតែ ៥នាទី។

ការប្រកួតនេះដែរ ពុំមានការថែមម៉ោង ១៥នាទី ២ដងនោះទេ ដ្បិតលទ្ធផលស្មើគ្នាពេញម៉ោង ១-១ និងសម្រេចទាត់បាល់ប៉េណាល់ទីកាត់សេចក្តីតែម្តង នៅពេលម្ចាស់ផ្ទះ Fleetwood ធ្វើបាន ៥គ្រាប់ពេញ គ្រាដែល Arsenal ទាត់ចូលតែ ៣គ្រាប់ទេ។

នេះជាជ័យជម្នះដ៏ធំបំផុតមួយរបស់ពួកគេ តាមរយៈទម្លាក់ក្រុមខ្លាំង និងជើងឯក Premier League ទៀតផង ក្នុងការឈានទៅវគ្គ ៨ក្រុមជាបន្តទៀត។

ពួកគេនឹងរកឃើញដៃគូប្រកួតក្នុងវគ្គ ៨ក្រុមនៃ League Cup ជាបន្តទៀតនៅក្នុងការចាប់ឆ្នោតសប្តាហ៍នេះ ក្រោយពេលជំនួបរវាង Liverpool និង Chelsea ចប់សព្វគ្រប់នៅរាត្រីថ្ងៃពុធ ដើម្បីបញ្ចប់វគ្គ ១៦ក្រុម៕