Barcelona ត្រូវបានពិន័យ ៥០៣ផោន ករណីព្យាយាមទិញកីឡាករ Alvarez ពីក្លិប Atletico
28-10-2026 10:15
(បរទេស)៖ ក្លិបយក្សអេស្ប៉ាញ FC Barcelona ត្រូវបានពិន័យជាទឹកប្រាក់ប្រមាណ ៥០៣ផោន ក្រោមបណ្តឹងនៃក្លិបគូប្រជែង Atletico Madrid ជុំវិញការព្យាយាមចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Julian Alvarez នាពេលថ្មីៗនេះ។
Atletico បានត្អូញត្អែរទៅកាន់ក្របខណ្ឌ La Liga ចំពោះក្រុមអ្នកមានបុណ្យដែលព្យាយាមបញ្ចុះបញ្ចូលខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរបស់ពួកគេ ដោយមានគ្មានការលាយលក្ខណ៍អក្សរឡើយ នៅពេលកិច្ចសន្យាចាស់របស់កីឡាករវ័យ ២៦ឆ្នាំ Alvarez មានកិច្ចសន្យាចាស់ជាមួយក្លិបដល់ខែមិថុនា ឆ្នាំ២០៣០ ឯណោះ។
ទោះជាយ៉ាងណា នេះជាការពិន័យដែលកើតចេញពីសហព័ន្ធបាល់ទាត់អេស្ប៉ាញប៉ុណ្ណោះ នៅពេល Atletico ក៏បានប្តឹងទៅ FIFA ទៀតដែរ ក៏ប៉ុន្តែត្រូវបានសហព័ន្ធអន្តរជាតិអះអាងថា ពុំមានកាតព្វកិច្ចចាត់ការរឿងនេះនោះទេ។
គួររំលឹកផងថា Alvarez បានមកចូលរួមជាមួយ Atletico Madrid តាមរយៈផ្ទេរពីក្លិបអង់គ្លេស Manchester City ក្នុងតម្លៃខ្លួនប្រមាណ ៨១.៥លានផោននាអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចុះកិច្ចសន្យាលេងនៅក្លិបស្ថិតនៅរដ្ឋធានី Madrid រយៈពេល ៦ឆ្នាំ ដោយស៊ុតបាន ៥១គ្រាប់ ពីការចូលលេងសរុបបាន ១១៥ប្រកួតផងដែរសម្រាប់ Atletico៕



