* ប្រតិភូកីឡាហែលទឹកពាក់ជើងទាកម្ពុជា ២០រូប ចេញទៅប្រកួតជើងឯកអាស៊ាន នៅម៉ាឡេស៊ី
* លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ Big Tech នឹងសាកល្បងភាពរឹងមាំនៃការរីកចម្រើន AI
* Barcelona ត្រូវបានពិន័យ ៥០៣ផោន ករណីព្យាយាមទិញកីឡាករ Alvarez ពីក្លិប Atletico
* Anthropic ដាក់ឯកសារស្នើសុំចុះបញ្ជី IPO ខណៈប្រាក់ចំណូលកើនឡើង និងការចំណាយលើ AI នៅតែជាបញ្ហាប្រឈម
* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល

ប្រតិភូកីឡាហែលទឹកពាក់ជើងទាកម្ពុជា ២០រូប ចេញទៅប្រកួតជើងឯកអាស៊ាន នៅម៉ាឡេស៊ី

28-10-2026 11:23

(ភ្នំពេញ)៖ សហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកកីឡាហែលទឹកពាក់ជើងទាសរុបចំនួន ២០នាក់ ចូលរួមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ Southeast Asia Finswimming Championship 2026 & Southeast Asia Age Group Finswimming Championship 2026 ចាប់ពីថ្ងៃទី២៧-៣១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី។

យោងតាមការផ្សព្វផ្សាយរបស់សហព័ន្ធ បេសកកម្មចូលរួមការប្រកួតថ្នាក់តំបន់នេះ គឺជាឱកាសដ៏សំខាន់ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការបង្ហាញពីសមត្ថភាព បច្ចេកទេស និងការត្រៀមខ្លួនរបស់ខ្លួន ព្រមទាំងដណ្តើមយកលទ្ធផលល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពកីឡាក្នុងទឹកកម្ពុជានៅលើឆាកអន្តរជាតិ។ បច្ចុប្បន្នក្រុមប្រតិភូកីឡាហែលទឹកពាក់ជើងទាកម្ពុជា បានធ្វើដំណើរដល់ទីក្រុង Johor ហើយ ដើម្បីត្រៀមការប្រកួតតាមវិញ្ញាសានីមួយៗ។

ចំពោះអត្តពលិកកម្ពុជា ក្រោមការដឹកនាំរបស់លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខាងលើ គឺមានកីឡាករ-កីឡាការិនី ១៧រូប រួមមាន កាំង មុយនីន, ឃឺន ប៊ុនពេជ្រមរកត, លឹម សុខគន្ធពណ៍, ហួន ទិត្យដាលីន, អ៊ុង សែននី, មូល សុនីតា, ទួន ទិត្យសត្យា, ឆោម ចន្ទថន, លឹម សុខវឌ្ឍន៍នន្ទ, លឹម សុខវារៈស័ក្តិ, ប៊ុនសាន សុនបញ្ញារិទ្ធ, ទូ ថានៈ, ឌឿន ឧត្តម, លឹម នរវិទូ, ម៉េង សុភក្ត្រា, សុង អង្គារ និង មូល វឌ្ឍនៈ ដែលដឹកនាំដោយគ្រូបង្វឹក លោក ហែម ថុនពន្លឺ និងលោក លឹម កែវឧត្តម៕