ក្លិបទាំង១០ ដែលមានកីឡាករឈ្នះពានបាល់មាស Ballon dÓr ច្រើនជាងគេ
28-10-2026 14:56
(បរទេស)៖ គិតមកទល់ពេលនេះ ពានរង្វាន់ឯកត្តជនបាល់មាស Ballon dÓr មានអាយុកាល ៦៩ឆ្នាំហើយ ក្រោយបង្កើតឡើងដំបូងនាអំឡុងខែធ្នូ ឆ្នាំ១៩៥៦ និងមានតែក្លិបធំៗចំនួន១០ ប៉ុណ្ណោះ ដែលមានកីឡាករឈ្នះពានលំដាប់កំពូលក្នុងពិភពបាល់ទាត់មួយនេះ។
ពានដែលត្រូវបានចែកជូនជារៀងរាល់ឆ្នាំ និងបង្កើតឡើងដោយទស្សនាវដ្តីបារាំង French magazine ពោលគឺផ្តល់ជូនចំពោះកីឡាកររូបណាដែលធ្វើបានល្អបំផុត ក្រោមការបោះឆ្នោតដោយអ្នកសារព័ត៌មានកីឡាប្រមាណ ៥០ប្រទេស រួមទាំងពីសំណាក់ប្រធានក្រុម និងគ្រូបង្វឹកទៀតផង។
ពាននេះ Lionel Messi ឈ្នះបាន ៨ដងច្រើនជាងគេ និងឈ្នះចុងក្រោយកាលឆ្នាំ២០២៣ លេងនៅ Paris St-Germain នៅពេល Ousmane Dembele ឈ្នះកាលឆ្នាំ២០២៥ ក្នុងនាមកីឡាកររបស់ PSG នៅពេល Cristiano Ronaldo ធ្លាប់ឈ្នះបាន ៥លើកផងដែរកាលលេងនៅក្លិប Manchester United និង Real Madrid។
ជាការកត់សម្គាល់ផងដែរ Ballon dÓr ត្រូវបានអាក់ខានរៀបចំ ១ដងផងដែរនៅឆ្នាំ២០២០ ចំពេលជំងឺកូវីដ-១៩ រីករាលដាលជុំវិញពិភពលោក នៅពេល Robert Lewandowski ដែលរំពឹងថា នឹងឈ្នះនោះ ក្រោយរួមចំណែកជួយ Bayern Munich របស់អាល្លឺម៉ង់ឈ្នះដល់ទៅ ៤ពានក្នុង ១រដូវកាល ២០១៩-២០២០។
ខាងក្រោមនេះមានក្លិបចំនួន១០ ដែលមានកីឡាកររបស់ពួកគេធ្លាប់ឈ្នះពាន Ballon dÓr៖
១. Real Madrid 12
២. Barcelona 12
៣. Juventus 8
៤. AC Milan 8
៥. Bayern Munich 6
៦. Manchester United 4
៧. Dynamo Kyiv 2
៨. Inter 2
៩. Paris Saint-Germain 2
១០. Hamburg 2៕



