* ប្រតិភូកីឡាហែលទឹកពាក់ជើងទាកម្ពុជា ២០រូប ចេញទៅប្រកួតជើងឯកអាស៊ាន នៅម៉ាឡេស៊ី
* លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ Big Tech នឹងសាកល្បងភាពរឹងមាំនៃការរីកចម្រើន AI
* Barcelona ត្រូវបានពិន័យ ៥០៣ផោន ករណីព្យាយាមទិញកីឡាករ Alvarez ពីក្លិប Atletico
* Anthropic ដាក់ឯកសារស្នើសុំចុះបញ្ជី IPO ខណៈប្រាក់ចំណូលកើនឡើង និងការចំណាយលើ AI នៅតែជាបញ្ហាប្រឈម
* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល

ក្រុមហ៊ុន RNA នាំចូលរថយន្តភីកអាប់អគ្គិសនី RELY EV ជំរុញការធ្វើដំណើរប្រកបដោយនិរន្តរភាពនៅកម្ពុជា

28-10-2026 15:57

(ភ្នំពេញ)៖ ក្រុមហ៊ុន Rachna Eco Energy EV Automotive (Cambodia) Co., Ltd (RNA) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្តភីកអាប់អគ្គិសនី RELY EV បាននិងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។ ការសម្រេចចិត្តជ្រើសរើសយករថយន្ត RELY EV គឺជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើដំណើរដ៏ទំនើប សន្សំសំចៃ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារបរិស្ថានបៃតងនៅកម្ពុជា។

រថយន្ត RELY EV គឺជាផលិតផលរបស់សហរដ្ឋអាមេរិក ដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ១០០% និងបំពាក់ដោយអាគុយ CATL ដែលជាអាគុយលេខមួយលើពិភពលោក។ ជាមួយនឹងការសាកថ្មពេញមួយដងចំណាយត្រឹមតែ ១៥ ដុល្លារ រថយន្តនេះអាចបើកបរបានចម្ងាយរហូតដល់ ៥០៥ គីឡូម៉ែត្រ ហើយចំណាយពេលសាកថ្មត្រឹមតែ ២០ ទៅ ២៥ នាទីប៉ុណ្ណោះ។ ក្រុមហ៊ុន RNA ក៏បានផ្តល់ការធានារយៈពេល ៥ ឆ្នាំលើអាគុយ និងអាយុកាល ២០ ឆ្នាំលើអាគុយផងដែរ។ ការប្រើប្រាស់រថយន្តអគ្គិសនី RELY EV មិនត្រឹមតែជួយសន្សំសំចៃថ្លៃចំណាយប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នពុល ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងអនាគតបៃតងសម្រាប់កម្ពុជា។