ខ្សែប្រយុទ្ធ Sesko នឹងអវត្តមានរហូតដល់ខែមករា ឆ្នាំក្រោយ ដោយសារបញ្ហារបួសជង្គង់
29-10-2026 10:17
(បរទេស)៖ កីឡាករអន្តរជាតិស្លូវ៉េនី Benjamin Sesko នឹងត្រូវអវត្តមានពីក្លិបអង់គ្លេស Manchester United យ៉ាងហោចណាស់ក៏ដល់ខែមករា ឆ្នាំ២០២៧ ដែរ ដោយសារមានបញ្ហារបួសជង្គង់ជាទម្ងន់។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Sesko ដែលបានចូលរួមជាមួយបិសាចក្រហមក្នុងតម្លៃខ្លួន ៧៣.៧លានផោន មុនពេលចាប់ផ្តើមរដូវកាលឆ្នាំ២០២៥-២៦ នោះ មិនបានចូលលេងឡើយ គិតចាប់តាំងពី Man Utd បានហាលអាវពីពាន League Cup ក្រោមថ្វីជើងរបស់ Brighton នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយរូបលោកត្រូវបានដាក់ចូលលេងនៅនាទី៦៦។
វានៅតែជាបញ្ហាសម្រាប់ United នៅតំបន់ប្រយុទ្ធ និងឈរក្បែរបាតតារាង គ្រាដែលអ្នកចាត់ការទូទៅ លោក Michael Carrick កំពុងរងសម្ភាធទៀតផង។
Sesko បានអវត្តមានគ្រប់ការប្រកួតកំដៅសាច់ដុំទាំងអស់ និងបានលេងចុងក្រោយកាល Man Utd ប្រឈមមុខនឹង Liverpool នាខែឧសភា និងអវត្តមាន ៣ប្រកួតចុងក្រោយនៅ Premier League ទៀតផង។
គិតចាប់ពីចូលរួមជាមួយ United ក្រោយផ្ទេរចេញពីក្លិបអាល្លឹម៉ង់ RB Leipzig នាខែសីហា ឆ្នាំ២០២៥ Sesko ចូលលេងបាន ៣៨ប្រកួតគ្រប់កម្មវិធី និងរកបាន ១៤គ្រាប់ និងបោះឱ្យដៃគូស៊ុត ១គ្រាប់ទៀតផង៕



