* ស្ងាត់ៗ Meta ដាក់ឱ្យប្រើកម្មវិធី AI Fashion សម្រាប់ទាក់ទាញយុវវ័យ ដែលមានឈ្មោះថា Style Sketch
* តុលាការកូរ៉េខាងត្បូងច្រានចោលបណ្តឹងម្ចាស់រថយន្ត Tesla ៨៨នាក់ ទាមទារសងប្រាក់ថ្លៃប្រព័ន្ធ FSD

ព្រះខ័នរាជ ស្គាល់ជ័យជម្នះក្នុងពាន ACL-2 ក្រោយលត់ក្រុមម្ចាស់ផ្ទះ Tampines Rovers របស់សិង្ហបុរី ៥-១

29-10-2026 20:21

(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានស្គាល់ជ័យជម្នះ ជាមួយការធ្វើឲ្យភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការលត់ក្រុមម្ចាស់ផ្ទះ Tampines Rovers FC របស់សិង្ហបុរី ដោយលទ្ធផល ៥-១ ក្នុងជំនួបជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two ឆ្នាំ២០២៦/២៧ ពូល G នៅល្ងាចថ្ងៃទី២៩ ខែតុលានេះ នៅកីឡដ្ឋាន Jalan Besar។

ជាមួយការដណ្ដើមបាន ៣ពិន្ទុដ៏មានសារៈសំខាន់នេះ ព្រះខ័នរាជស្វាយរៀង ពិតជាធ្វើបានយ៉ាងល្អ ដោយបានបើកការនាំមុខ ៥គ្រាប់មុនលើក្រុមម្ចាស់ផ្ទះ បន្ទាប់ពីរកបាន ៤គ្រាប់នៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ Martin Junior នៅនាទីទី៩, កីឡាករ Tiago Alves រកបាន ២គ្រាប់ នៅនាទី១៥ និងនាទី២៤ គ្រាដែល ២គ្រាប់ទៀត រកបានដោយកីឡាករ Kwame Peprah នៅនាទី៤២ និង Ibeh Ofufu នៅនាទី៦៤ មុនក្រុម Tampines Rovers FC រកបាន ១គ្រាប់លួងចិត្តដោយកីឡាករ Raoul Suhaimi នៅនាទី៩០។

ជ័យជម្នះលើកដំបូងនេះ ពិតជាមានសារៈសំខាន់ សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងដំណើរប្រជែងកៅអីវគ្គបន្ដ។ បច្ចុប្បន្នក្រុមជើងឯកលីគកំពូលកម្ពុជា មាន ៤ពិន្ទុក្នុងដៃ ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ ជើងទី១ ចំនួន ៣ប្រកួតឈ្នះ១ ស្មើ១ និងចាញ់១ តាមពីក្រោយក្រុម Machida Zelvia របស់ជប៉ុន ដែលមាន ៦ពិន្ទុ និងកំពុងប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Shanghai Shenhua របស់ចិន នៅរាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នេះ៕