គ្រូបង្វឹក Bayern ចេញពីមន្ទីរពេទ្យវិញ ក្រោយដួលលើទីលានហ្វឹកហាត់
30-10-2026 10:32
(បរទេស)៖ លោក Vincent Kompany អ្នកចាត់ការទូទៅក្លិប Bayern Munich បានចេញពីមន្ទីរពេទ្យវិញហើយនៅរាត្រីថ្ងៃព្រហស្បតិ៍ បន្ទាប់ប៉ះទង្គិចខួរក្បាលតិចតួចពីការដួលលើទីលានកាលពីថ្ងៃសុក្រសប្តាហ៍មុន។
វាមានរយៈពេលជាង ២ឆ្នាំមកហើយ ដែលបុរសសញ្ជាតិប៊ែលហ្ស៊ិក វ័យ ៤០ឆ្នាំរូបនេះ ត្រូវបានតែងតាំងដឹកនាំក្លិបយក្សអាល្លឺម៉ង់ Bayern Munich គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីលាឈប់ពីក្លិបអង់គ្លេស Burnley។
Kompany ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ បន្ទាប់ពីមានបញ្ហាសុខភាព និងបានដួលសន្លប់បាត់ស្មារតីលើទីលាន នៅអំឡុងពេលបង្វឹកក្រុមឈុតទី២ Bayern កាលពីថ្ងៃសុក្រកន្លងទៅ។
រូបលោកបានធូរស្បើយច្រើនហើយ និងត្រៀមដឹកនាំក្រុមកំពូលតារាង Bundesliga ប្រឈមមុខនឹងក្រុមខ្លាំង Borussia Dortmund នៅថ្ងៃសៅរ៍ស្អែកនេះក្នុងលីគជាបន្តទៀតផងដែរ៕



