* ស្ងាត់ៗ Meta ដាក់ឱ្យប្រើកម្មវិធី AI Fashion សម្រាប់ទាក់ទាញយុវវ័យ ដែលមានឈ្មោះថា Style Sketch
* តុលាការកូរ៉េខាងត្បូងច្រានចោលបណ្តឹងម្ចាស់រថយន្ត Tesla ៨៨នាក់ ទាមទារសងប្រាក់ថ្លៃប្រព័ន្ធ FSD

មហាព្រឹត្តិការណ៍ GANZBERG Super Idol ត្រឡប់មកវិញជាថ្មី ជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ

30-10-2026 15:05

(ភ្នំពេញ)៖ ការប្រគំតន្ត្រីខ្នាតអន្តរជាតិ GANZBERG Super Idol មិនត្រឹមតែជាព្រឹត្តិការណ៍កម្សាន្តដ៏ធំមួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិផងដែរ។ ជាក់ស្តែង ក្រុមហ៊ុន GANZBERG បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងការរៀបចំការប្រគំតន្ត្រីកម្រិតពិភពលោកដល់ទៅ ៥ដងក្នុងមួយឆ្នាំ ដែលជាសមិទ្ធផលដ៏កម្រមិនធ្លាប់មាន។

មហាព្រឹត្តិការណ៍ GANZBERG Super Idol កន្លងមកនេះ បានជួយផ្សព្វផ្សាយប្រទេសកម្ពុជាទៅកាន់ពិភពលោក តាមរយៈការដាក់បង្ហាញនូវអត្តសញ្ញាណជាតិដូចជា «មួកត្នោត» និង «ទង់ជាតិខ្មែរ» យ៉ាងមានមោទនភាព។ ឥឡូវនេះ ព្រឹត្តិការណ៍ដ៏អស្ចារ្យជាប្រវត្តិសាស្ត្រនេះបានចាប់ផ្តើមជាថ្មី ដោយនាំមកនូវវត្តមានរបស់ K-Pop Idol ដល់ទៅ ៣ក្រុមផ្សេងគ្នា គឺ JAY PARK, DAYOUNG និង MONSTA X។

ការលក់សំបុត្រសម្រាប់ព្រឹត្តិការណ៍នេះបានចាប់ផ្តើមហើយ ដោយមានតម្លៃសមរម្យបំផុតបើធៀបនឹងការទៅទស្សនានៅក្រៅប្រទេស។ សំបុត្រមានលក់នៅលើ App Bookme+ នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះ។ ជាមួយនឹងការរំពឹងទុកនៃការចូលរួមពីអ្នកគាំទ្រអន្តរជាតិជាច្រើន ព្រឹត្តិការណ៍ GANZBERG Super Idol នឹងបន្តជាវេទិកាដ៏សំខាន់មួយក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ និងផ្តល់បទពិសោធន៍កម្សាន្តដ៏អស្ចារ្យដល់អ្នកចូលរួមទាំងអស់។