* ស្ងាត់ៗ Meta ដាក់ឱ្យប្រើកម្មវិធី AI Fashion សម្រាប់ទាក់ទាញយុវវ័យ ដែលមានឈ្មោះថា Style Sketch
* តុលាការកូរ៉េខាងត្បូងច្រានចោលបណ្តឹងម្ចាស់រថយន្ត Tesla ៨៨នាក់ ទាមទារសងប្រាក់ថ្លៃប្រព័ន្ធ FSD

ធនាគារ «ខេប៊ីប្រាសាក់» ដាក់ឱ្យដំណើរការសេវាទទួលការទូទាត់ Tap-to-Pay តាមរយៈ Apple Pay និង Google Pay

30-10-2026 16:01

(ភ្នំពេញ)៖ នៅថ្ងៃនេះធនាគារ ខេប៊ីប្រាសាក់ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវមុខងារទទួលការទូទាត់ Tap-to-Pay តាមរយៈ Apple Pay និង Google Pay សម្រាប់អ្នកកាន់ប័ណ្ណ Visa ទាំងអស់ដែលអញ្ជើញមកពីក្រៅប្រទេស។

មុខងារថ្មីនេះអនុញ្ញាតឱ្យម្ចាស់ប័ណ្ណ Visa អាចបញ្ចូលប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធរបស់ខ្លួនទៅក្នុងទូរស័ព្ទឆ្លាតវៃ និងឧបករណ៍ពាក់តាមខ្លួន ដោយអាចធ្វើការទូទាត់ប្រាក់ភ្លាមៗ និងគ្មានការប៉ះផ្ទាល់ នៅតាមម៉ាស៊ីនទូទាត់ប្រាក់ (POS) របស់ធនាគារខេប៊ីប្រាសាក់នៅទូទាំងប្រទេសកម្ពុជា។

លេខប័ណ្ណពិតប្រាកដមិនត្រូវបានរក្សាទុក នៅលើឧបករណ៍ផ្ទាល់ ឬចែករំលែកជាមួយអាជីវករនោះទេ។ ជំនួសមកវិញ ប្រតិបត្តិការត្រូវបានបញ្ចប់ដោយប្រើប្រាស់ លេខគណនីជាក់លាក់របស់ឧបករណ៍ និងកូដសុវត្ថិភាពប្រតិបត្តិការ។

ថ្នាក់ដឹកនាំធនាគារខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា «ការដាក់ឱ្យដំណើរការសេវាទទួលការទូទាត់ Tap-to-Pay តាមរយៈ Apple Pay និង Google Pay គឺជាសមិទ្ធផលដ៏សំខាន់មួយ នៅក្នុងការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ចំពោះការធ្វើបរិវត្តកម្មឌីជីថល។ អ្នកទេសចរបរទេសដែលអញ្ជើញមកពីបណ្តាប្រទេស និងតំបន់ដែលគាំទ្រ Apple Pay និង Google Pay អាចទទួលបានបទពិសោធន៍ទូទាត់ប្រាក់យ៉ាងរហ័ស និងមានសុវត្ថិភាព ព្រមទាំងរីករាយក្នុងដំណើរទស្សនាចរ នៅប្រទេសកម្ពុជាផងដែរ»៕