* Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ
* Farizon សម្រេចចាប់ដៃគូជាមួយ ក្រុមហ៊ុនកាពីតូល ជំរុញការធ្វើទំនើបកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តអគ្គិសនី
* Ronaldo ធ្វើបានហែតទ្រីកលើកទី៦៧ និងកើនបាន ៩៨៥គ្រាប់ ពីគោលដៅ 1K
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត
* លើសពីដណ្ដើមមេដាយ ប្រធានសហព័ន្ធវ៉ូវីណាម ជំរុញអត្តពលិកខ្លួនចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

សហព័ន្ធបាល់ទាត់អាហ្រ្វិក CAF លុបចោលផែនការរៀបចំពានប្រចាំតំបន់ រៀងរាល់ ៤ឆ្នាំម្តង

31-10-2026 10:37

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអាហ្រ្វិក CAF បានប្រកាសលុបចោលផែនការដ៏គួរឱ្យភ្ញាក់ផ្អើលដែលផ្តើមឡើងកាលពីជាង ១០ខែមុន ពីគម្រោងរៀបចំពាន Africa Cup of Nations (Afcon) ពី ២ឆ្នាំម្តង មកលេង ៤ឆ្នាំម្តងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

គួររំលឹកផងថា Afcon ត្រូវបានរៀបចំឡើងរៀងរាល់ ២ឆ្នាំម្តង គិតចាប់តាំងពីឆ្នាំ១៩៥៧ មក និងមាន ១លើករៀបចំមានគម្លាត ៣ឆ្នាំពោលគឺនៅឆ្នាំ១៩៦០ និងលេង ២ឆ្នាំជាប់គ្នាផងដែរកាលឆ្នាំ២០១២ និងឆ្នាំ២០១៣។

ការលេងផ្តាច់ព្រ័ត្រកាលពីចុងឆ្នាំ២០១៥ នៅប្រទេសម៉ារ៉ុក លោក Motsepe ប្រធាន CAF ក៏បានជូនដំណឹងអំពីការផ្លាស់ប្តូរគ្រប់យ៉ាងនឹងធ្វើឡើងចាប់ពីឆ្នាំ២០២៨ តទៅផងដែរ។

ទោះជាយ៉ាងណា សម្រាប់ប្រទេសអាហ្រ្វិកខាងត្បុងវិញបានចាត់ទុកថា «ការផ្តាស់ប្តូរពាន Afcon ពី ២ឆ្នាំទៅ ៤ឆ្នាំងម្តង វាគ្រាន់តែជួយសម្រួលដល់ប្រតិទិនពិភពលោកតែប៉ុណ្ណោះ»។

ចំណែកលោក Sydney Mungala មន្រ្តីសហព័ន្ធមកពីប្រទេសហ្ស៊ីមបាវ៉េវិញបានចាត់ទុកថា «ជំនិតដែលរុញ Afcon ទៅលេង ៤ឆ្នាំម្តងវិញ គ្រាន់តែភ្ញាក់ផ្អើលតិចតួចប៉ុណ្ណោះ ចំពោះការព្រួយបារម្ភ និងសហព័ន្ធនានានៅតំបន់នេះតែប៉ុណ្ណោះ»។

ប្រធាន FIFA បច្ចុប្បន្នលោក Gianni Infantino គឺជាមនុស្សដំបូងគេ ដែលមានគម្រោងស្នើឱ្យ Afcon ប្តូរលេង ៤ឆ្នាំម្តង តាមរយៈបំផុសគំនិតនេះតាំងពីខែកុម្ភៈ ឆ្នាំ២០២០ នៅមុនពេលលោក Motsepe ប្រកាសលុបចោលទាំងស្រុង ក្រោយលោកបានជាប់ឆ្នោតប្រធាន CAF នៅរយៈពេល ១៣ខែបន្ទាប់៕