* Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ
* Farizon សម្រេចចាប់ដៃគូជាមួយ ក្រុមហ៊ុនកាពីតូល ជំរុញការធ្វើទំនើបកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តអគ្គិសនី
* Ronaldo ធ្វើបានហែតទ្រីកលើកទី៦៧ និងកើនបាន ៩៨៥គ្រាប់ ពីគោលដៅ 1K
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត
* លើសពីដណ្ដើមមេដាយ ប្រធានសហព័ន្ធវ៉ូវីណាម ជំរុញអត្តពលិកខ្លួនចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

Ronaldo ធ្វើបានហែតទ្រីកលើកទី៦៧ និងកើនបាន ៩៨៥គ្រាប់ ពីគោលដៅ 1K

31-10-2026 11:20

(បរទេស)៖ ខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo ធ្វើបាន ៣គ្រាប់ក្នុង ១ប្រកួត (hat trick) ជាលើកទី៦៧ និងកើនបាន ៩៨៥គ្រាប់បាល់សរុបនៃអាជីពបាល់ទាត់របស់លោក ពីគោលដៅរកឱ្យបាន ១,០០០គ្រាប់ផងដែរទាំងក្នុងក្លិប និងជម្រើសជាតិព័រទុយហ្គាល់។

Al-Nassr បានកំពុងឈរនៅលេខរៀងទី២ ក្នុងតារាងពិន្ទុលីគ Saudi Pro League 2026-27 នៅពេលវាយបកឈ្នះគូប្រជែង Al-Kholood ៥-៣ នៅពេលប្រធានក្រុម Ronaldo ក៏រកបាន ៣គ្រាប់ផងដែរ។

មិត្តរួមក្រុម Angelo Gabriel និង Sadio Mane ជាអ្នករកបានគ្រាប់បាល់តាមស្មើ ២-២ សម្រាប់ម្ចាស់ការពារតំណែងជើងឯក Al-Nassr ដ្បិត Ronaldo ធ្វើបាន ៣គ្រាប់ម្នាក់ឯងតែម្តង ក្នុងរយៈពេល ១៥នាទីនៃវគ្គទី២ ហើយមិត្តរួមក្រុមនៅជម្រើសជាតិបច្ចខែល Joao Felix បានបញ្ជូនបាល់ ៤គ្រាប់ ក្នុងនោះមាន ២គ្រាប់ផងដែរបោះឱ្យ Ronaldo។

នេះមានន័យថា Ronaldo ធ្វើបានហែតទ្រីក (៣គ្រាប់) កើនដល់ ៦៧ដងហើយ ដែលឈានមកដល់វ័យជាង ៤១ឆ្នាំ និងជាការធ្វើបានហែតទ្រីកលើកទី៧ ផងដែរជាមួយ Al-Nassr និងមាន ៤៤លើកជាមួយ Real Madrid, ៣លើកដូចគ្នាក្នុងក្លិប Manchester United និង Juventus និងនៅជម្រើសជាតិព័រទុយហ្គាល់វិញ ធ្វើបាន ១០លើក។

Ronaldo បានចំណាយពេលលេងជិត ៤ឆ្នាំហើយជាមួយក្លិបស្ថិតនៅតំបន់មជ្ឈិមបូព៌ា Al-Nassr ដោយនៅសល់កិច្ចសន្យា ១ឆ្នាំទៀតជាមួយក្រុមជើងឯករបស់អារ៉ាប៊ីសាអូឌីត ក្នុងនាមម្ចាស់ពាន Ballon dÓr ៥សម័យកាល៕