* Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត

មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៥ ចាប់ផ្តើមហើយ ដើម្បីអបអរស្នាដៃក្នុងស្រុក និងផ្សព្វផ្សាយកម្ពុជាសម្រាប់ការប្រកួតអន្តរជាតិ!

31-10-2026 17:45

(ភ្នំពេញ)៖ មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លើកទី១៤ បានប្រកាសបើកកម្មវិធីផ្លូវការរបស់ខ្លួននៅថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៦ នៅ រោងភាពយន្ត Legend Cinema - Olympia រាជធានីភ្នំពេញ។ ពិធីបើកនេះត្រូវបានប្រារព្ធឡើងក្រោមអ ធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (MCFA) តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវរដ្ឋមន្ត្រី ដោយមានការចូលរួមពីភ្ញៀវកិត្តិយស និងអ្នកដឹកនាំរឿងជាច្រើនរូប។ បេសកកម្មចម្បងរបស់មហោស្រព នេះនៅតែបន្ត គឺការប្រកាស បើកជាផ្លូវការនូវកម្មវិធីលើកថ្មី និងចាប់ផ្តើមការបញ្ចាំងភាពយន្តខ្លីដែលបានជ្រើសរើស ទាំងការប្រកួតប្រជែង និងការចាក់បង្ហាញនៅ ទូទាំងរាជធានីភ្នំពេញ ហើយឥឡូវនេះក៏ដល់បណ្តាខេត្ត និងក្រៅប្រទេសផងដែរ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តលើកទឹកចិត្ត និងគាំទ្រយ៉ាងខ្លាំង ដល់សម្ព័ន្ធភាពយន្តផ្កាឈូករ័ត្ន (SFA) ក្នុងការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់នេះ។

លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា៖ «ក្រសួងសូមកោតសរសើរ ដោយ មោទនភាព ចំពោះការប្តេជ្ញាចិត្តរបស់សម្ព័ន្ធភាពយន្តឈូករ័ត្ន ដែលបានរៀបចំមហោស្រពនេះដោយជោគជ័យពីលើកទី១ រហូតដល់ លើកទី១៥នេះ ។ CSFF ជាចំណុចប្រសព្វដ៏សំខាន់មួយ ក្នុងការភ្ជាប់យុវជនកម្ពុជាពីគ្រប់មជ្ឈដ្ឋាន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ថ្មីៗក្នុង វិស័យភាពយន្ត។ វាគឺជាវេទិកាចាំបាច់មួយដែលដាំដុះទេពកោសល្យប្រកបដោយភាពច្នៃប្រតិដ្ឋ និងលើកកម្ពស់រឿងរ៉ាវប្រកប ដោយ គុណតម្លៃដែលឆ្លុះបញ្ចាំងពីប្រពៃណី វប្បធម៌ និងរបៀបរស់នៅរបស់យើងចំនួន៤០រឿង ក្នុងចំណោមរឿងសរុប៩០ ដែលត្រូវបាន ជ្រើសរើសចាក់បញ្ចាំងក្នុងជំនាន់ថ្មីនេះ»។

លោកបានបន្ថែមទៀតថា ក្រសួងប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្ត រួមទាំងការផ្តល់ ការបណ្តុះបណ្តាលបច្ចេកទេសដោយមហោស្រព ដូចជាជំនាញផ្នែកប្រើភ្លើង ដែលចែករំលែកដោយអ្នកជំនាញជនជាតិសិង្ហបុរីឆ្នាំនេះ ដោយសហការជាមួយ Camera Hut និងជំនាញអភិវឌ្ឍគម្រោងភាពយន្តខ្លី ដោយសហការជាមួយផលិត «កងចក្រ» តាមរយៈ កម្មវិធី «ការ៉េមួយ»។ ជាពិសេស ឯកឧត្តមក៏ថ្លែងអំណរគុណដល់សមិទ្ធករជនជាតិបរទេស ដែលបានចូលរួម ក្នុងការបណ្តុះបណ្តាល ដល់យុវជន និងសមិទ្ធិករខ្មែរដោយផ្ទាល់ ក្នុងពេលមហោស្រព។ លោកបានជំរុញឱ្យអ្នកផលិតភាពយន្តវ័យក្មេង បន្តខិតខំប្រឹងប្រែង រៀនសូត្រ ដើម្បីបង្កើតស្នាដៃដែល មានគុណភាពខ្ពស់ និងមានឥទ្ធិពល ដែលធានានូវបន្តលូតលាស់នៃវិស័យ ភាពយន្តនៅកម្ពុជា។

លោក សត្យា ហាតូ មន្ត្រីជាន់ខ្ពស់ ផ្នែកម៉ាឃិទីង របស់ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Tourism Board/CTB) បានបង្ហាញចំណាប់គាំទ្ររបស់លោកថា៖ «ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង ផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) មានមោទនភាពក្នុងការចូលរួមឧបត្ថម្ភដល់មហោស្រពភាពយន្តខ្លីចតុមុខ ដើម្បីលើកកម្ពស់ ព្រឹត្តិការណ៍ក្នុងស្រុកទៅកាន់ពិភពលោក។ វិស័យភាពយន្តប្រៀបដូចជាអំណាចទន់ដ៏មានឥទ្ធិពល ក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ដ៏ សម្បូរបែប ធម្មជាតិ និងរាជធានីដ៏រស់រវើករបស់កម្ពុជា។ តាមរយៈការទទួលស្គាល់ជាអន្តរជាតិទាំងនេះ មហោស្រពបានអញ្ជើញ សមិទ្ធិករបរទេសមកស្វែងយល់ និងផ្តិតយករឿងរ៉ាវពិតៗរបស់កម្ពុជា ក៏ដូចជាធ្វើឱ្យកម្ពុជាបង្កើនសក្តានុពលជាទិសដៅវប្បធម៌ និង ព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំផងដែរ»។

លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកថា៖ «ដោយសារភាពបត់បែន និង បទពិសោធន៍កន្លងមក ទោះបីប្រឈមនឹងថវិកាតិចជាងការរំពុងទុក បេសកកម្មរបស់ SFA ពោលគឺ៖ ‘ភាពយន្តខ្លីរបស់អ្នក គឺជា បេសកកម្មរបស់យើង’ នៅតែឥតងាករេទេ។ យើងពិតជាមានមោទនភាពចំពោះគុណភាពសិល្បៈដែលបានបង្ហាញនៅឆ្នាំនេះ និងក៏ អរគុណដល់ដៃគូ និងស្ថាប័ននានាដែលបន្ត គាំទ្រដល់សឹងគ្រប់ផ្នែករបស់មហោស្រព ជាពិសេសគឺ «អង្គការមូលនិធិកុមារកម្ពុជា» ដែលជានិច្ចកាលយកចិត្តទុកដាក់ លើការលូតលាស់វិស័យច្នៃប្រតិដ្ឋរបស់យុវជនខ្មែរយើង»។

ចំណុចសំខាន់ៗប្រចាំឆ្នាំ ២០២៦៖ គុណភាព ប្រធានបទ និងការពង្រីក កម្មវិធីលើកទី១៥ នេះបង្ហាញពីការអភិវឌ្ឍន៍ និងនិន្នាការ សំខាន់ៗ៤ ក្នុងចំណោម១៥ ដែលប្រធានមហោស្រពរូបនេះ បានលើកឡើងកាលពីសន្និសីទព័ត៌មាន នៅថ្ងៃទី ២៣ តុលា កន្លងទៅ៖

១. ស្នាដៃដាក់ស្នើកើនឡើងវិញ៖ CSFF បានទទួលស្នាដៃភាពយន្តខ្លីចំនួនជិត ៤០០រឿង ទាំងពីអ្នកផលិត ក្នុងស្រុក និង អន្តរជាតិ ប្រៀបធៀបនឹងចំនួនសរុបតែជិត២០០ រឿងនៅឆ្នាំមុន។ ភាពយន្តសរុបចំនួន ៩០ រឿងត្រូវបានជ្រើសរើស សម្រាប់បញ្ចាំង ដោយក្នុងនោះ រឿងត្រូវបានដាក់ក្នុងផ្នែក ប្រកួតប្រជែង មាន១៦ រឿងក្នុងស្រុក និង ៧ រឿងបរទេស។

២. ការផ្តោតលើប្រធានបទថ្មី៖ អ្នកដឹកនាំរឿងក្នុងស្រុកកាន់តែដាក់ស្នើខ្លឹមសារជារឿងរ៉ា វក្នុងខ្លួនកាន់តែច្រើន និងបរិយាកាស ជុំវិញខ្លួន។

៣. ការផ្លាស់ប្តូររូបរាងថ្មីជាមួយនិមិត្តសញ្ញាប្រចាំឆ្នាំ១៥៖ យោងលើអាយុកាលរបស់មហោស្រពឆ្នាំនេះ គណៈកម្មការបានច្នៃ និមិត្តសញ្ញាមហោស្រពថ្មី ចេញពីរូបចាស់ ជាព្រះវិស្ណុ មកជាផែនការ៉េ៤ដុំ ឬ«ចតុ» ដែលនៅតែសំដៅដល់ជីវជាតិនៃទន្លេ «ចតុមុខ» ផង និងរាជធានីភ្នំពេញដែលជាទីប្រសព្ធសេដ្ឋកិច្ច និងវប្បធម៌ផង។

៤. ការពង្រីកការបញ្ចាំង និងពានរង្វាន់៖ លើកពីឆ្នាំមុនៗ មហោស្រពនឹងមិនត្រឹមតែបញ្ចាំងនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ (នៅទីតាំងនានារួមមាន រោងភាពយន្ត Legend Cinema - Olympia និងរោងភាពយន្តដៃគូ ផ្សេងទៀត) ប៉ុន្តែក៏នឹងមានការបញ្ចាំងភាពយន្តដែលឈ្នះពាននៅខេត្តសៀមរាប បាត់ដំបង និងកែបផងដែរ ក៏ដូចជានៅប្រទេស ម៉ាឡេសុី ផងដែរ។ ឯរង្វាន់ទៀតសោត គឺបន្ថែមដល់ទី៣ គឺរង្វាន់ភាពយន្តនិស្សិតកម្ពុជាឆ្នើម ចំណារមេប្រយោគដល់ភាពយន្តនិស្សិត កម្ពុជា និងរង្វាន់ទេពកោសល្យអន្តរជាតិ។

មហោស្រពនឹងប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ទី២ ខែវិច្ឆិកា ហើយលើកទឹកចិត្តឱ្យទស្សនិកជន តាមដាន កាលវិភាគបញ្ចាំង និងចូលរួមដើម្បីគាំទ្រទេពកោសល្យក្នុងស្រុក និងអន្តរជាតិដែលកំពុងលេចធ្លោ នៅតាមបណ្តាញសង្គមខាងក្រោម។ ទីតាំងចាក់បញ្ចាំងរួមមាន៧៖ Legend Cinema - Olympia, Sabay Cinema - AEON 1, Fable Cinema, ផ្ទះមេត្តា, មជ្ឈមណ្ឌលបុប្ផាណា, F3, និង Lumiere Phnom Penh៕