* យល់ដឹងផ្នែកច្បាប់៖ បទលួចរត់
* ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

01-11-2026 13:22

(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគណនី WingGen ដែលជាដំណោះស្រាយហិរញ្ញវត្ថុថ្មីមួយ ត្រូវបានរៀបចំឡើងយ៉ាងពិសេសដើម្បីជួយឱ្យកុមារ និងក្មេងជំទង់នូវសេរីភាពទូលំទូលាយក្នុងការចាត់ចែងលុយកាក់ និងបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃ ហើយឪពុកម្តាយនៅតែអាចតាមដាន ជួយគ្រប់គ្រងបានគ្រប់ពេលវេលា។

គណនី WingGen ត្រូវបានបង្កើតឡើង ដើម្បីឱ្យកុមារ និងក្មេងជំទង់មិនត្រឹមតែមានគណនីធនាគារមួយប៉ុណ្ណោះទេ ប៉ុន្តែជួយឱ្យពួកគេចាប់ផ្តើមរៀនចាត់ចែងលុយតាមរយៈការប្រើប្រាស់ជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ។ ពួកគេអាចចំណាយសម្រាប់អ្វីដែលត្រូវការ ពិនិត្យមើលសមតុល្យ សន្សំសម្រាប់គោលដៅដែលខ្លួនចង់បាន បំពេញបេសកកម្ម និងទទួលរង្វាន់ពីការបង្កើតទម្លាប់ហិរញ្ញវត្ថុល្អៗ។

សម្រាប់ឪពុកម្តាយ គណនី WingGen ផ្តល់ឱ្យកូនៗនូវឱកាសចាប់ផ្តើមមានភាពម្ចាស់ការលើការចាត់ចែងលុយកាក់របស់ខ្លួន ខណៈឪពុកម្តាយមានសិទ្ធិពេញលេញក្នុងការតាមដាន និងកំណត់កម្រិតនៃការចំណាយ និងគ្រប់គ្រងសកម្មភាពរបស់កូនៗនៅពេលចាំបាច់។

គណនី WingGen អមមកជាមួយនូវសារដ៏មានអត្ថន័យ បង្ហាញថាមពលរបស់អ្នក ដែលអនុញ្ញាត ឱ្យកុមារ និងក្មេងជំទង់ អាចទទួលបានថាមពលពិសេសៗ ចំនួន៤ រួមមាន៖ មុខងារសន្សំ ឬ Savings Power, មុខងារសន្សំដើម្បីគោលដៅ ឬ Save-for-a-Goal Power, មុខងារស្កេនទូទាត់ ឬ Scan-to-Pay Power, និងមុខងារបំពេញបេសកកម្ម ឬ Missions Power។ ចំណែកឯឪពុកម្តាយវិញ ក៏ទទួលបានថាមពលពិសេសជាមួយមុខងារ ចំនួន ៤ ដូចគ្នាដែរ ដូចជា៖ មុខងារឆ្លើយតបសំណើសុំលុយ ការតាមដានការចំណាយ ការកំណត់ការចំណាយ និងការបិទគណនីជាបណ្តោះអាសន្ននៅពេលចាំបាច់។

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ «កុមារ និងក្មេងជំទង់ មិនអាចស្វែងយល់ពីការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ត្រឹមតែការមានគណនីធនាគារនោះឡើយ។ ពួកគេរៀនចេះចាត់ចែង តាមរយៈការធ្វើការសម្រេចចិត្តដោយខ្លួនឯង និងការមើលឃើញពីលទ្ធផលជាក់ស្តែង។ហេតុនេះហើយ គណនី WingGen ផ្តល់ឱកាសឱ្យពួកគេបានអនុវត្តការសម្រេចចិត្តទាំងនោះនៅក្នុងជីវិតប្រចាំថ្ងៃ ហើយក៏បានផ្តល់នូវមុខងារសំខាន់ៗដល់ឪពុកម្តាយ ដើម្បីជួយណែនាំកូនៗ គ្រប់គ្រងដោយទំនុកចិត្តផងដែរ។ តាមរយៈគណនី WingGen ពួកគេមិនត្រឹមតែចេះសន្សំប៉ុណ្ណោះទេ តែក៏អាចបង្កើតទម្លាប់ល្អ និងសមត្ថភាពឆ្លាតវៃក្នុងការចាត់ចែងហិរញ្ញវត្ថុតាំងពីវ័យក្មេង»។

*លើសពីគណនីធនាគារ

គណនី WingGen ត្រូវបានបង្កើតឡើងដោយផ្អែកលើគំនិតដ៏សាមញ្ញមួយ គឺកុមារ និងក្មេងជំទង់ មិនគ្រាន់តែស្វែងយល់ពីរឿងលុយកាក់ តាមរយៈសកម្មភាពតែមួយមុខនោះទេ។

ពួកគេទទួលបានប្រាក់ពីឪពុកម្តាយ ពួកគេត្រូវចាយវាយទិញរបស់របរប្រចាំថ្ងៃ ហើយពួកគេត្រូវសម្រេចចិត្តថាគួរចាយនៅថ្ងៃនេះ ឬសន្សំទុកសម្រាប់ថ្ងៃក្រោយ។ ពួកគេអាចកំណត់គោលដៅ ប្តូរចិត្ត ហើយរៀនយល់បន្តិចម្តងៗថា រាល់ការសម្រេចចិត្ត គឺតែងតែជះឥទ្ធិពលដល់លទ្ធផលនៅជំហានបន្ទាប់។ គណនី WingGen បាននាំយកបទពិសោធទាំងនេះមកភ្ជាប់គ្នានៅក្នុងកន្លែងតែមួយ ដើម្បីឱ្យកុមារ និងក្មេងជំទង់ អាចរៀនចាត់ចែងលុយតាមរយៈការប្រើប្រាស់ជាក់ស្តែងនៅក្នុងជីវិតប្រចាំថ្ងៃ។

ឪពុកម្តាយ អាចបើកគណនី WingGen ឱ្យកូនៗដែលមានអាយុស្របតាមលក្ខខណ្ឌ បានយ៉ាងងាយតាមរយៈអេប Wing Bank។ បន្ទាប់មក កូនៗអាចបើកដំណើរការ WingGen នៅលើទូរសព្ទរបស់ខ្លួន ដើម្បីពិនិត្យមើលសមតុល្យ របាយការណ៍ប្រតិបត្តិការ និងទូទាត់ថ្លៃទំនិញប្រចាំថ្ងៃតាមរយៈ KHQR។

នៅពេលកូនៗត្រូវការប្រាក់បន្ថែម ពួកគេអាចផ្ញើសំណើរសុំប្រាក់តាមរយៈគណនី WingGen។ ឪពុកម្តាយនឹងទទួលបានសំណើនោះ ហើយអាចសម្រេចចិត្តថាគួរអនុម័ត ឬបដិសេធ។

អ្វីដែលកូនៗទទួលបាន មិនមែនគ្រាន់តែជាការចូលប្រើសេវាធនាគារប៉ុណ្ណោះទេពោលគឺគណនី WingGen ផ្តល់ឱ្យពួកគេនូវឱកាសចាប់ផ្តើមរៀនចាត់ចែងលុយដោយខ្លួនឯង តាមរយៈការប្រើប្រាស់ជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ ហើយក៏អាចចូលរួមក្នុងការទូទាត់ក្នុងបរិបទសេដ្ឋកិច្ចឌីជីថលដែលកំពុងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃនៅជុំវិញពួកគេ។

*ធ្វើឱ្យការសន្សំមានគោលដៅ និងមានន័យជាងមុន

គណនី WingGen មានមុខងារសន្សំដើម្បីគោលដៅដែលអនុញ្ញាតឱ្យកូនៗអាចកំណត់ឈ្មោះគោលដៅដែលខ្លួនចង់បាន ដាក់លុយសន្សំ និងតាមដានវឌ្ឍនភាពរបស់ពួកគេបានដោយផ្ទាល់។

តាមរយៈមុខងារនេះ កូនៗអាចប្រើប្រាស់គណនី WingGen អាចបង្កើតគោលដៅសន្សំផ្ទាល់ខ្លួន ដាក់លុយសន្សំជាបន្តបន្ទាប់ និងតាមដានវឌ្ឍនភាពបានយ៉ាងងាយស្រួល។ មិនថាពួកគេកំពុងសន្សំលុយទិញឧបករណ៍ថ្មី ទិញកាដូ ដើរលេង ឬរបស់ផ្សេងៗដែលសំខាន់នោះទេ ពួកគេអាចមើលឃើញយ៉ាងច្បាស់ថា រាល់ការសន្សំ គឺបានរុញច្រានពួកគេឱ្យខិតទៅកាន់តែជិតគោលដៅ។

វិធីសាស្ត្រនេះ ធ្វើឱ្យការសន្សំលែងជារឿងគួរឱ្យធុញ ឬគ្រាន់តែជាការបង្ខំទៀតហើយ តែវាបានភ្ជាប់ទៅនឹងចំណង់ចំណូលចិត្តពិតប្រាកដរបស់កូនៗ ដែលធ្វើឱ្យពួកគេកាន់តែមានកម្លាំងចិត្ត និងហេតុផលច្បាស់លាស់ក្នុងការបន្តសន្សំ។

*បង្កើតទម្លាប់សន្សំតាមរយៈបេសកកម្ម និងទទួលបានរង្វាន់

មុខងារបេសកកម្មរបស់គណនី WingGen ជួយឱ្យកូនៗមានទម្លាប់សន្សំប្រាក់បានជាប់លាប់ តាមរយៈការប្រកួតប្រជែងដាក់ប្រាក់បញ្ញើប្រចាំខែបានរង្វាន់។

ពេលបំពេញបេសកកម្មជោគជ័យ កូនៗនឹងទទួលបាន វីងភ័ញ ដែលអាចអាចយកទៅទូទាត់ទិញទំនិញតាមរយៈបណ្តាញដៃគូពាណិជ្ជកររបស់ធនាគារ វីង ដែលកំពុងតែកើនឡើងជាបន្តបន្ទាប់។

នេះក៏ជាមេរៀនជាក់ស្តែងមួយទៀតសម្រាប់យុវជនថា រង្វាន់ដែលរកបាន អាចជួយឱ្យលុយរបស់ពួកគេប្រើប្រាស់បានកាន់តែមានប្រយោជន៍។ ពួកគេអាចបន្តសន្សំប្រាក់របស់ខ្លួន ខណៈ វីងភ័ញ ដែលប្រមូលបាន អាចយកទៅជួយទូទាត់មួយផ្នែក ឬទាំងស្រុងលើអ្វីដែលពួកគេចង់បាន ស្របតាមលក្ខណ្ឌនៃការប្រើប្រាស់ វីងភ័ញ។

អ្វីដែលកាន់តែពិសេស ជីប ជីប ដែលជាអ្នកនាំផ្លូវថាមពលរបស់ឡគណនីWingGen នឹងធ្វើឱ្យបទពិសោធនេះកាន់តែសប្បាយរីករាយ ដោយជួយកូនៗឱ្យស្វែងយល់ពីមុខងារថាមពលផ្សេងៗ បំពេញបេសកកម្ម និងអបអរសាទររាល់ភាពជោគជ័យរបស់ពួកគេ។

*ភាពម្ចាស់ការ ក្រោមការគ្រប់គ្រង និងណែនាំពីឪពុកម្តាយ

ឪពុកម្តាយ អាចគ្រប់គ្រងគណនីរបស់កូនៗបានយ៉ាងងាយស្រួល តាមរយៈអេប Wing Bank ដែលអាចតាមដានគណនីរបស់កូន និងត្រួតពិនិត្យរាល់ការចាយវាយបានគ្រប់ពេល។ លើសពីនេះ ពួកគាត់ក៏អាចកំណត់កម្រិតទំហំចំណាយ ឆ្លើយតបនឹងសំណើសុំលុយ និងអាចផ្អាកគណនីភ្លាមៗ ក្នុងករណីកូនបាត់ទូរសព្ទ ឬមានរឿងមិនប្រក្រតីណាមួយកើតឡើង។ មុខងារទាំងនេះ ជួយឱ្យប៉ាម៉ាក់អាចកំណត់ព្រំដែនសមស្របសម្រាប់កូន ខណៈនៅតែទុកឱកាសឱ្យពួកគេរៀនគិត និងសម្រេចចិត្តដោយខ្លួនឯង។

គណនី WingGen ក៏បានភ្ជាប់មកជាមួយនូវប្រព័ន្ធការពារសុវត្ថិភាព ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់កូនៗផងដែរ។ ប្រតិបត្តិការចំណាយ ត្រូវបានកំណត់ត្រឹម ២ លានរៀល (ឬសមមូល) ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ។ ចំណែកឯ ផលិតផលសម្រាប់តែមនុស្សពេញវ័យ ដូចជា សេវាផ្ទេរប្រាក់អន្តរជាតិ កម្ចីឌីជីថល សេវាជួញដូរ និងក្រេឌីតកាត ត្រូវបានរឹតត្បិតមិនឱ្យប្រើប្រាស់ឡើយ។ គោលបំណងសំខាន់ គឺដើម្បីបង្កើតបរិយាកាសសុវត្ថិភាពមួយ ដែលកូនៗអាចចាប់ផ្តើមចាត់ចែងលុយកាក់បានដោយខ្លួនឯង ដោយមិនចាំបាច់មានការពាក់ព័ន្ធនឹងផលិតផលហិរញ្ញវត្ថុដែលមិនស័ក្តិសមនឹងវ័យរបស់ពួកគេ។

*លើសពីគណនីសន្សំសម្រាប់កុមារទូទៅ

ធនាគារ វីង មិនមែនជាស្ថាប័នហិរញ្ញវត្ថុទីមួយដែលផ្តល់ជូនគណនីសម្រាប់អតិថិជនវ័យក្មេងនោះទេ។ ប៉ុន្តែ គណនី WingGen មានភាពលេចធ្លោខុសប្លែកពីគេ តាមរយៈសកម្មភាពរស់រវើកនៅជុំវិញការប្រើប្រាស់គណនីនេះផ្ទាល់តែម្តង។

គណនីនេះ បានរួមបញ្ចូលនូវមុខងារចំនួន ៤ សម្រាប់កូនៗ អមដោយមុខងារសំខាន់ៗចំនួន ៤ ទៀតសម្រាប់ឪពុកម្តាយ។ ការសន្សំត្រូវបានភ្ជាប់ទៅនឹងគោលដៅដែលកូនៗជ្រើសរើសដោយខ្លួនឯង ខណៈការបំពេញបេសកកម្មជាប្រចាំអាចទទួលបានរង្វាន់លើកទឹកចិត្ត។ កូនៗអាចមើល និងយល់ពីការចំណាយរបស់ខ្លួន ហើយប៉ាម៉ាក់ក៏អាចតាមដាន និងជួយកំណត់ព្រំដែនសមស្របបាននៅពេលចាំបាច់។ ទាំងអស់នេះ បានបង្កើតឱ្យមាននូវបទពិសោធហិរញ្ញវត្ថុដ៏រស់រវើក ជំនួសឱ្យគណនីដែលរចនាឡើងគ្រាន់តែដើម្បីទុកលុយក្នុងគណនីធនាគារតែមួយមុខ។

លោកបណ្ឌិត ខូលេកកូ បានបញ្ជាក់បន្ថែមថា៖ «WingGen មិនមែនគ្រាន់តែជាគណនីដែលយុវវ័យបើកហើយទុកចោលនោះទេ។ វាគឺជាផ្លេតហ្វមដែលត្រូវបានរចនាឡើង ដើម្បីរីកចម្រើនទៅជាមួយពួកគេ ស្របពេលដែលចំណង់ចំណូលចិត្ត គោលដៅ និងតម្រូវការហិរញ្ញវត្ថុរបស់ពួកគេកាន់តែធំឡើង។ ការសម្ពោធនៅថ្ងៃនេះ គឺជាការចាប់ផ្តើមជាមួយនឹងបទពិសោធដ៏រឹងមាំមួយ ហើយយើងនឹងបន្តអភិវឌ្ឍផ្លេតហ្វមនេះឱ្យកាន់តែអស្ចារ្យបន្ថែមទៀត»។

ធនាគារ វីង នឹងបន្តពង្រីកសក្តានុពលគណនី WingGen ជាមួយមុខងារថ្មីៗកិច្ចសហការជាមួយដៃគូ និងបទពិសោធនានាបន្ថែមទៀត ដើម្បីធ្វើឱ្យការរៀនចាត់ចែងលុយរបស់កូនៗកាន់តែសាមញ្ញ ងាយស្រួលប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ទាំងសម្រាប់កូនៗ និងក្រុមគ្រួសារ។

តាមរយៈការនាំយកការសន្សំ ការទូទាត់ គោលដៅផ្ទាល់ខ្លួន បេសកកម្ម រង្វាន់ និងការណែនាំពីប៉ាម៉ាក់ មកភ្ជាប់គ្នានៅក្នុងគណនី WingGen កូនៗអាចចាប់ផ្តើមរៀនម្ចាស់ការលើការប្រើប្រាស់លុយរបស់ខ្លួន ខណៈឪពុកម្តាយនៅតែមានមុខងារសម្រាប់តាមដាន និងជួយណែនាំ ដើម្បីឱ្យកូនៗរៀនចាត់ចែងលុយបានកាន់តែប្រសើរ ខណៈឪពុកម្តាយអាចមានភាពស្ងប់ចិត្ត។

*ផ្តល់ភាពម្ចាស់ការកាន់តែច្រើនដល់កូនៗ ផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់ឪពុកម្តាយ!

ឪពុកម្តាយអាច ទាញយកអេប Wing Bank ថ្ងៃនេះ ដើម្បីបើកគណនី WingGen ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ 023 999 989។ សម្រាប់ព័ត៌មានបន្ថែម សូមស្វែងយល់អំពី គណនី WingGen ៕