* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?
* CEO ថ្មី Apple ប្រឈមមុខនឹងការតេស្តលទ្ធផលហិរញ្ញវត្ថុដំបូង ចំពេលតម្លៃបន្ទះឈីបហក់ឡើង
* Binance ប្រឈមការដកប្រាក់ ៣,៦៤ ពាន់លានដុល្លារ ក្រោយរងការលួចទ្រព្យសកម្មដ៏ធំ
* កម្ពុជា ឈ្នះមេដាយ ៤៦គ្រឿងពីជើងឯកហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ ជាលទ្ធផលដ៏ភ្ញាក់ផ្អើល និងមោទនភាព
* យល់ដឹងផ្នែកច្បាប់៖ បទលួចរត់

Arsenal ប្រើពេល ១៤ឆ្នាំ ដើម្បីយកឈ្នះម្ចាស់ផ្ទះ Liverpool នៅកីឡដ្ឋាន Anfield

02-11-2026 09:33

(បរទេស)៖ ក្រុមការពារជើងឯកលីគ កាំភ្លើងធំ Arsenal បានបញ្ចប់ការទន្ទឹងរង់ចាំអស់រយៈពេល ១៤ឆ្នាំ ក្នុងការយកឈ្នះហង្សក្រហម Liverpool នៅកីឡដ្ឋាន Anfield របស់ពួកគេក្នុងក្របខណ្ឌ Premier League 2026-27។

ក្រោយជ្រុះចេញពីពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup កូនក្រុមរបស់លោក Mikel Arteta ធ្វើបានល្អឡើងវិញ ដោយបានយកឈ្នះម្ចាស់ផ្ទះ Liverpool ១ទល់នឹង០ កាលពីរាត្រីថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ពីការបញ្ចប់ទីដោយខ្សែប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់ Kai Havertz នៅនាទី១៦ ពីការបញ្ជូនរបស់ Declan Rice ដើម្បីឡើងឈរទីកំពូលតារាងបណ្តោះអាសន្នវិញ ក្រោយឆ្លងកាត់ ៩ប្រកួត។

វាមានរយៈពេល ១៤ឆ្នាំផងដែរ គិតចាប់តាំងពីអ្នកចាត់ការសញ្ជាតិអេស្ប៉ាញបច្ចុប្បន្ន លោក Arteta បានធ្វើប្រធានក្រុម Arsenal ចុងក្រោយដែលបានយកឈ្នះក្នុងផ្ទះ Liverpool ដោយលទ្ធផល ២-០ ទៀតផងកាលឆ្នាំ២០១២ មុនពេលប្រឈមមុខ ១៦ប្រកួតមកទៀត មិនទទួលបានជ័យជម្នះទាល់តែសោះគ្រប់កម្មវិធីតែម្តង។

តាមរយៈលទ្ធផលនេះដែរ មានន័យថា Arsenal បានរក្សា clean sheet (មិនរបូតគ្រាប់បាល់) កើនដល់ ៦លើកជាប់ៗគ្នាហើយក្នុងលីគនារដូវកាលនេះ និងនាំមុខក្រុមលេខ២ Manchester City ៣ពិន្ទុ ជាមួយនឹង ២៤ក្នុងដៃ គ្រាដែល Liverpool ស្ថិតនៅលេខ៥ និងទើបមាន ១៥ពិន្ទុនៅឡើយ៕