* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?
* CEO ថ្មី Apple ប្រឈមមុខនឹងការតេស្តលទ្ធផលហិរញ្ញវត្ថុដំបូង ចំពេលតម្លៃបន្ទះឈីបហក់ឡើង
* Binance ប្រឈមការដកប្រាក់ ៣,៦៤ ពាន់លានដុល្លារ ក្រោយរងការលួចទ្រព្យសកម្មដ៏ធំ
* កម្ពុជា ឈ្នះមេដាយ ៤៦គ្រឿងពីជើងឯកហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ ជាលទ្ធផលដ៏ភ្ញាក់ផ្អើល និងមោទនភាព
* យល់ដឹងផ្នែកច្បាប់៖ បទលួចរត់

Bellingham រកបានគ្រាប់បាល់ទី៥០ សម្រាប់ Real ពេលបំបាក់ Racing Santander ៣-០ ក្នុងលីគ

02-11-2026 10:28

(បរទេស)៖ ខ្សែបម្រើអន្តរជាតិអង់គ្លេស Jude Bellingham រកបានគ្រាប់បាល់បំប៉ោងសំណាញ់ទីទី៥០ សម្រាប់ក្រុមអេស្ប៉ាញ Real Madrid នៅពេលបំបាក់ម្ចាស់ផ្ទះ Racing de Santander ៣ទល់នឹង០ នាយប់មិញនៃសប្តាហ៍ទី១១ ជើងទី១ នៅក្របខណ្ឌ La Liga 2026-27។

ក្រុមភ្ញៀវអធិរាជសមួយនេះ ត្រូវផ្តល់បាល់ប៉េណាល់ទីនៅនាទី១១ ក៏ព្រោះខ្សែការពារ Matteo Prati បានធ្វើឱ្យ Kylian Mbappe ដួលក្នុងប្រអប់គ្រោះថ្នាក់ ដ្បិតប្រធានក្រុមបារាំងរូបនេះទាត់ចូលបានសម្រេច។

រំលងបាន ១០នាទីក្រោយមកទៀត Bellingham ដែលបានមករួមក្រុមតាមរយៈផ្ទេរពីក្លិប Borussia Dortmund នោះ ក៏រកបានគ្រាប់ទី២ សម្រាប់ក្រុមដឹកនាំដោយលោក Jose Mourinho នៅនាទី២១ ពីការបញ្ជូនរបស់ Arda Guler។

នេះជាគ្រាប់បាល់ចូលទីលើកទី៥០ គ្រប់កម្មវិធីប្រកួតទាំងអស់របស់ Bellingham ជាមួយ Real Madrid គិតចាប់តាំងពីចូលរួមក្នុងវ័យ ១៩ឆ្នាំកាលឆ្នាំ២០២៣ ក្នុងតម្លៃផ្ទេរប្រមាណ ៨៨.៥លានផោន។

សមាជិកថ្មី Yan Diomande ដែលទិញចូលនៃតម្លៃបំបែកកំណត់ត្រារដូវកាលថ្មីនេះ ជាអ្នកធ្វើបានគ្រាប់ទី៣ តាមរយៈទាត់ volley ពីចម្ងាយចូលទីស្រួលៗតែម្តង មុនពេលបញ្ចប់វគ្គទី១ និងជាជ័យជម្នះលើកទី២ ជាប់ៗគ្នាផងដែរ គិតចាប់តាំងពីឈ្នះម្ចាស់ផ្ទះ FC Barcelona ២-១ ក្នុងជំនួប El Clasico។

ពួកគេបានកំពុងឈរនៅលេខ៣ ក្នុងតារាងពិន្ទុដោយមាន ២៧ពិន្ទុចាញ់ប្រៀបក្រុមលេខ២ Atletico Madrid ត្រឹម ១ពិន្ទុ និង ៣ពិន្ទុពីក្រុមការពារជើងឯក Barcelona នៅពេល Santander ឈរលេខ១៦ និងនៅក្រៅតំបន់កាត់ចោលតែ ១ពិន្ទុប៉ុណ្ណោះ៕