* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?
* CEO ថ្មី Apple ប្រឈមមុខនឹងការតេស្តលទ្ធផលហិរញ្ញវត្ថុដំបូង ចំពេលតម្លៃបន្ទះឈីបហក់ឡើង
* Binance ប្រឈមការដកប្រាក់ ៣,៦៤ ពាន់លានដុល្លារ ក្រោយរងការលួចទ្រព្យសកម្មដ៏ធំ
* កម្ពុជា ឈ្នះមេដាយ ៤៦គ្រឿងពីជើងឯកហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ ជាលទ្ធផលដ៏ភ្ញាក់ផ្អើល និងមោទនភាព
* យល់ដឹងផ្នែកច្បាប់៖ បទលួចរត់

កម្ពុជា ឈ្នះមេដាយ ៤៦គ្រឿងពីជើងឯកហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ ជាលទ្ធផលដ៏ភ្ញាក់ផ្អើល និងមោទនភាព

02-11-2026 11:01

(ភ្នំពេញ)៖ ក្រុមកីឡាហែលទឹកពាក់ជើងទាកម្ពុជា បានឈ្នះមេដាយភ្លូកទឹកភ្លូកដីពីព្រឹត្តិការណ៍ប្រចាំតំបន់ Southeast Asia Finswimming Championship និង Southeast Asia Age Group Finswimming Championship 2026 ដោយដណ្ដើមបានមេដាយសរុបរហូតដល់ ៤៦គ្រឿង រួមមានមេដាយមាស ១១ ប្រាក់ ១៦ និងសំរឹទ្ធ ១៩គ្រឿង។

ការប្រកួតកីឡាហែលទឹកពាក់ជើងទា ជើងឯកអាស៊ីអាគ្នេយ៍ ទាំងកម្រិតមនុស្សធំ និងយុវជននេះ បានធ្វើឡើងនៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៩-៣១ ខែតុលា ហើយប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា បានត្រឡប់មកដល់មាតិភូមិវិញនាល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា និងប្រធានប្រតិភូកម្ពុជា បានបង្ហាញមោទនភាពក្រៃលែង ចំពោះជោគជ័យដ៏ត្រចះត្រចង់ ក្នុងការនាំយកមេដាយដ៏ច្រើនជូនជាតិមាតុភូមិ ពិសេសមេដាយមាស ដ្បិតកាលពីឆ្នាំមុន ក្រុមកីឡាហែលទឹកពាក់ជើងទាកម្ពុជា ដណ្ដើមបានត្រឹមមេដាយមាស ១គ្រឿងប៉ុណ្ណោះ។

តាមរយៈលទ្ធផលនេះដែរបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់គ្នា ពោលគឺពុំមែនជារឿងចៃដន្យនោះទេ៕