* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?
* CEO ថ្មី Apple ប្រឈមមុខនឹងការតេស្តលទ្ធផលហិរញ្ញវត្ថុដំបូង ចំពេលតម្លៃបន្ទះឈីបហក់ឡើង
* Binance ប្រឈមការដកប្រាក់ ៣,៦៤ ពាន់លានដុល្លារ ក្រោយរងការលួចទ្រព្យសកម្មដ៏ធំ
* កម្ពុជា ឈ្នះមេដាយ ៤៦គ្រឿងពីជើងឯកហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ ជាលទ្ធផលដ៏ភ្ញាក់ផ្អើល និងមោទនភាព
* យល់ដឹងផ្នែកច្បាប់៖ បទលួចរត់

Binance ប្រឈមការដកប្រាក់ ៣,៦៤ ពាន់លានដុល្លារ ក្រោយរងការលួចទ្រព្យសកម្មដ៏ធំ

02-11-2026 11:26

(បរទេស)៖ អតិថិជនរបស់ Binance ដែលជាវេទិកាប្តូររូបិយប័ណ្ណគ្រីបតូធំជាងគេក្នុងពិភពលោក បានដកប្រាក់សរុប ៣,៦៤ ពាន់លានដុល្លារ ឬស្មើនឹង ២,១% នៃទ្រព្យសកម្មរបស់ក្រុមហ៊ុន បន្ទាប់ពីវេទិកានេះរងការវាយប្រហារលើប្រព័ន្ធសុវត្ថិភាព ដែលបណ្តាលឱ្យបាត់បង់ទ្រព្យសកម្មមានតម្លៃ ៦,៣ ពាន់លានដុល្លារកាលពីសប្តាហ៍មុន។ Binance បានអះអាងថា ការដកប្រាក់បានចាប់ផ្តើមមានស្ថិរភាពវិញ ខណៈការដាក់ប្រាក់នៅតែមានកម្រិតខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែវិច្ឆិកា​ ឆ្នាំ២០២៦។

ក្រុមហ៊ុនបានប្រើប្រាស់មូលនិធិរបស់ខ្លួនដើម្បីទិញទ្រព្យសកម្មជំនួស និងអះអាងថា បានគ្របដណ្តប់ប្រមាណ ៩៥% នៃទ្រព្យសកម្មដែលត្រូវបានលួច។ លោក Ari Redbord ប្រធានផ្នែកគោលនយោបាយសកលនៅក្រុមហ៊ុន TRM Labs បាននិយាយថា ការដកប្រាក់នេះ «បង្ហាញពីប្រតិកម្មប្រុងប្រយ័ត្ន ជាជាងការដកទុនចេញទាំងស្រុង»។ ទន្ទឹមនឹងនេះ តម្លៃ Bitcoin បានងើបឡើងវិញលើស ៧៨,០០០ ដុល្លារក្នុងមួយកាក់នៅថ្ងៃចន្ទ បន្ទាប់ពីធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេល៦សប្តាហ៍។

ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានចោទប្រកាន់អង្គភាពហេគឃ័រដែលគាំទ្រដោយរដ្ឋកូរ៉េខាងជើង ឈ្មោះ TraderTraitor ថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ FBI បានឱ្យដឹងថា ហេគឃ័របានចាប់ផ្តើមបម្លែងទ្រព្យសកម្មដែលលួចបានទៅជារូបិយប័ណ្ណគ្រីបតូ Ether ហើយអាចបន្តលាងលុយតាមរយៈបច្ចេកវិទ្យាពាក់ព័ន្ធ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា នៅមិនទាន់ច្បាស់នៅឡើយទេថា កូរ៉េខាងជើងពាក់ព័ន្ធនឹងការវាយប្រហារនេះឬអត់។

Binance បានសន្យាថា នឹងទទួលខុសត្រូវលើការខាតបង់ផ្នែកហិរញ្ញវត្ថុទាំងអស់ និងបានត្រៀមមូលនិធិក្រុមហ៊ុនប្រមាណ ៦,៣៤ ពាន់លានដុល្លារ ដើម្បីគ្របដណ្តប់ការខាតបង់។ លោកស្រី Yi He សហនាយកប្រតិបត្តិ Binance បានបញ្ជាក់ថា ក្រុមហ៊ុននឹងប្រើប្រាស់ ៥០% នៃមូលនិធិការពារទ្រព្យសកម្មអ្នកប្រើប្រាស់ (SAFU) ហើយប្តេជ្ញាបំពេញមូលនិធិនេះឱ្យត្រឡប់ទៅប្រមាណ ១ ពាន់លានដុល្លារវិញ។ ក្រុមហ៊ុនក៏បានព្រមានអ្នកប្រើប្រាស់ឱ្យប្រុងប្រយ័ត្នចំពោះការបោកប្រាស់ថ្មីៗ ដែលកើតមានក្នុងអំឡុងពេលភាពចលាចលនេះផងដែរ៕