ធនាគារ អេស ប៊ី អាយ ដាក់ឱ្យប្រើប្រាស់ Visa Flex ដំបូងគេនៅកម្ពុជា«បណ្ណតែមួយ ជម្រើសទូទាត់ច្រើន បត់បែនកាន់តែប្រសើរ តាមរយៈធនាគារចល័ត អេស ប៊ី អាយ ជំនាន់ថ្មី»
02-11-2026 11:57
(ភ្នំពេញ)៖ ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក ដាក់ឱ្យប្រើប្រាស់ Visa Flex មុខងារទូទាត់ជំនាន់ថ្មី ដែលផ្តល់ជម្រើសកាន់តែច្រើន និងភាពបត់បែនក្នុងការចំណាយប្រចាំថ្ងៃ ដែលនវានុវត្តន៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការបំពេញតម្រូវការរស់នៅទំនើបរបស់អតិថិជននៅកម្ពុជា។
ជាមួយ Visa Flex អតិថិជនអាចជ្រើសរើស និងធ្វើការកំណត់ប្រភពទឹកប្រាក់រវាងគណនីឥណពន្ធ (Debit) គណនីឥណទាន (Credit) ឬគណនីពហុរូបិយប័ណ្ណ (Multi-Currency) តាមរយៈធនាគារចល័ត អេស ប៊ី អាយ (SBIBank Mobile App) ដើម្បីទូទាត់តាមបណ្ណតែមួយ។ មុខងារនេះធ្វើឱ្យការទូទាត់នីមួយៗកាន់តែងាយស្រួល រហ័ស និងបត់បែនតាមតម្រូវការ ដោយមិនចាំបាច់កាន់បណ្ណច្រើន។
អតិថិជនអាចប្រើគណនីឥណពន្ធ (Debit) ដើម្បីងាយស្រួលគ្រប់គ្រងការចំណាយប្រចាំថ្ងៃ ឬប្តូរទៅគណនីឥណទាន (Credit) សម្រាប់ការទិញទំនិញ ឬសេវាកម្មតម្លៃខ្ពស់ ដើម្បីបង្កើនភាពបត់បែនក្នុងការចំណាយ។ សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ឬការទូទាត់ជារូបិយប័ណ្ណបរទេស មុខងារ Visa Multi-Currency Card អនុញ្ញាតឱ្យអតិថិជនជ្រើសរើសរូបិយប័ណ្ណសមស្រប ដើម្បីទូទាត់កាន់តែមានប្រសិទ្ធភាព ចំពោះការកំណត់ និងការផ្លាស់ប្តូរមុខងារទូទាត់ទាំងនេះ អតិថិជនអាចធ្វើបានដោយខ្លួនឯងនៅលើទូរសព្ទដៃតាមរយៈធនាគារចល័ត អេស ប៊ី អាយ (SBIBank Mobile App)។
តាមរយៈការរួមបញ្ចូលជម្រើសទូទាត់ច្រើនក្នុងបណ្ណតែមួយ Visa Flex ជួយកាត់បន្ថយភាពស្មុគស្មាញក្នុងការប្រើប្រាស់ បណ្ណច្រើនប្រភេទ និងផ្តល់សេរីភាពកាន់តែច្រើនដល់អតិថិជនក្នុងការជ្រើសរើសរបៀបទូទាត់ដែលសមស្របទៅនឹងតម្រូវការ និងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។ មិនថាជាការចំណាយប្រចាំថ្ងៃ ការទិញទំនិញធំៗ ឬការធ្វើដំណើរទៅក្រៅប្រទេស អតិថិជនអាចគ្រប់គ្រងជម្រើសទូទាត់របស់ខ្លួនបានដោយភាពងាយស្រួលតាមរយៈបណ្ណតែមួយ។ Visa Flex អាចប្រើប្រាស់បានទាំងក្នុងស្រុក និងក្រៅប្រទេស នៅគ្រប់ទីតាំងដែលទទួលការទូទាត់តាមបណ្ណវីសា ទូទាំងពិភពលោក។ មិនថាជាការទិញទំនិញនៅតាមហាង ការបង់ថ្លៃសេវា ការកក់សណ្ឋាគារ ការកក់សំបុត្រធ្វើដំណើរ ឬការទូទាត់តាមប្រព័ន្ធអនឡាញ អតិថិជនអាចទទួលបានបទពិសោធទូទាត់ដែលងាយស្រួល រហ័ស និងមានសុវត្ថិភាព។
ការដាក់ឱ្យប្រើប្រាស់ Visa Flex គឺជាជំហានមួយទៀតរបស់ធនាគារ អេស ប៊ី អាយ ក្នុងការនាំយកបច្ចេកវិទ្យា និងដំណោះស្រាយហិរញ្ញវត្ថុ មានលក្ខណៈងាយស្រួល និងទំនើបៗមកបម្រើអតិថិជននៅកម្ពុជា។ តាមរយៈការរួមបញ្ចូលភាពងាយស្រួល ភាពបត់បែន និងជម្រើសទូទាត់ច្រើនក្នុងបណ្ណតែមួយ ធនាគារមានគោលបំណងជួយឱ្យអតិថិជនអាចគ្រប់គ្រងការចំណាយ និងការទូទាត់របស់ខ្លួនបានកាន់តែមានប្រសិទ្ធភាព ក្នុងបរិបទដែលការទូទាត់ឌីជីថល និងការទូទាត់គ្មានសាច់ប្រាក់កំពុងក្លាយជាផ្នែកសំខាន់នៃជីវិតប្រចាំថ្ងៃ។
សម្រាប់អតិថិជនដែលកំពុងស្វែងរកដំណោះស្រាយទូទាត់ដែល ទំនើប ងាយស្រួល និងបត់បែន Visa Flex ផ្តល់នូវជម្រើសកាន់តែច្រើន ដើម្បីឱ្យការទូទាត់នីមួយៗសមស្របទៅនឹងតម្រូវការរបស់អ្នក។ ស្វែងយល់បន្ថែមអំពី Visa Flex និងចាប់ផ្តើមបទពិសោធទូទាត់កាន់តែបត់បែនជាមួយធនាគារ អេស ប៊ី អាយ ថ្ងៃនេះ តាមរយៈគេហទំព័រ៖ បណ្ណវីសាពហុរូបិយប័ណ្ណផ្លាទីនៀមព្រីវីលីក: ធនាគារ អេស ប៊ី អាយ (ខេមបូឌា)៕






