* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព
* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?

កៅអីគ្រូបង្វឹក Newcastle ឡើងកំដៅ ក្រោយបរាជ័យក្នុងផ្ទះ ក្រោមថ្វីជើងរបស់ Everton

03-11-2026 09:49

(បរទេស)៖ អ្នកចាត់ការទូទៅ Matthias Jaissle បានកំពុងរងសម្ពាធ ដ្បិតក្រុមសារិកាព្រៃ Newcastle United បានរងបរាជ័យ ១ទល់នឹង០ ក្រោមថ្វីជើងរបស់ភ្ញៀវ Everton នាយប់មិញក្នុងសប្តាហ៍ទី៩ នៃលីគកំពូលអង់គ្លេស Premier League 2026-27។

វាជាការចាញ់ ២លើកជាប់គ្នាតែម្តង ក្នុងរយៈពេល ១សប្តាហ៍ ដោយបានហាលអាវពីពាន League Cup រដូវកាលនេះ ក្រោមថ្វីជើងរបស់ក្រុមស្ករគ្រាប់នេះដែរកាលពីរាត្រីថ្ងៃព្រហស្បតិ៍ នៃវគ្គ ១៦ក្រុម។

ក្នុងការប្រកួត ៩០នាទីនៅកីឡដ្ឋាន St James'​ Park របស់ខ្លួន កីឡាករប្តូរចូល Jacob Ramsey ក៏រងពិន័យកាតក្រហមផងដែរ បន្ទាប់ពីក្រុមរបស់លោក David Moyes បានបើកការនាំមុខ ១គ្រាប់តាំងពីនាទី៤៩ មក ដើម្បីយកបាន ៣ពិន្ទុ ក្នុងការវិលទៅចំណាត់ថ្នាក់លេខ៧ ជាបណ្តោះអាសន្នវិញ គិតត្រឹមសប្តាហ៍ទី៩ ជើងទី១។

លោក Jaissle ដែលទើបដឹកនាំបានជាង ៣ខែ ក្រោមកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយ Newcastle បានចាញ់លើកទី៤ ក្នុងចំណោម ៦ប្រកួតនៅ Premier League ចុងក្រោយនេះបានថ្លែងថា «វាជាការខកចិត្ត និងបំណងយ៉ាងខ្លាំង។ ការបង្ហាញទម្រង់លេងបែបនេះ ខ្ញុំអាចដឹងបានថា អ្នកគាំទ្រនឹងមានប្រតិកម្មយ៉ាងណា។ នោះជាការពិត ហើយខ្ញុំនឹងទទួលខុសត្រូវគ្រប់យ៉ាង»។

តើអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ ក្នុងនាមគ្រូបង្វឹកក្មេងជាងគេលំដាប់ទី២ នៅក្របខណ្ឌ Premier League រដូវកាលនេះ អាចស្រោចស្រង់ Newcastle វិញបានទេ ស្របពេលក្រុមអ្នកគាំទ្រជិតអស់ភាពអត់ធ្មត់ទៅហើយនោះ ដោយបានធ្លាក់ទៅឈរលេខរៀងទី១៣ និងមានតែ ១១ពិន្ទុ?