* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព
* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?

Paul នឹងប៉ះជើងខ្លាំងមកពី MMA គឺ Doumbe នាចុងឆ្នាំនេះ

03-11-2026 10:50

(បរទេស)៖ កីឡាករប្រដាល់ទម្ងន់ធ្ងន់ Jake Paul បានប្រកាសពីការឡើងប្រកួតទល់នឹងតារាឆ្នើមមកពី MMA គឺ Cedric Doumbe នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៦ នៅឯទីក្រុង Dubai ប្រទេសអារ៉ាប់រួម (UAE)។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

Doumbe ដែលជាកូនកាត់កាមេរូន កើតនៅប្រទេសបារាំងនោះ បានប្តូរអាជីពពីប្រកួត kickboxing មកពីប្រដាល់ MMA វិញកាលពីឆ្នាំ២០២១ នោះ ជាអតីតជើងឯកពិភពលោកទៀតផង ដោយបានចុះកិច្ចសន្យាជាកីឡាករប្រដាល់អាជីពនៅស្ថាប័ន PFL ក្នុងឆ្នាំ២០២៣ ដោយបានឈ្នះ ២លើកក្នុងចំណោមប្រកួត ៣ដង និងមានតែ ១លើកគត់កាលឆ្នាំ២០១៥ ក្នុងលក្ខណៈអាជីពពេញសិទ្ធិ។

ចំណែកឯគូប្រជែងសញ្ជាតិអាមេរិក ដែលអតីតជា អ្នកផលិតមាតិកា Paul វិញ បានទទួលជ័យជម្នះ ១២លើក ក្នុងចំណោមប្រកួត ១៤លើកសរុបលក្ខណៈអាជីព ក្នុងនោះដែរបានបរាជ័យ ២លើកចុងក្រោយ ក្រោមកណ្តាប់ដៃរបស់ Tommy Fury និង Joshua។

នៅចាំបានថា Paul មានឈ្មោះតារាងចំណាត់ថ្នាក់ WBA's cruiserweight នាអំឡុងខែកក្កដា ឆ្នាំ២០២៥ តាមរយៈផ្តួលអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក Julio Cesar Chavez Jr និងបានបាត់បង់ចំណាត់ថ្នាក់នេះវិញកាលខែមករា ក្រោយចាញ់ Joshua តាមរយៈបោះបង់ការប្រកួតក្នុងទឹកទី៦ ក្នុងចំណោម ៨ទឹក៕