ផ្សារទំនើប អ៉ីអន ម៉េកវែលយូ នឹងបើកសាខាទី២១របស់ខ្លួន នៅខាងកើតផ្សារកណ្ដាល នៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខនេះ
03-11-2026 12:18
(ភ្នំពេញ)៖ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ ជាប្រភេទផ្សារទំនើបខ្នាតតូច ដែលដំណើរការក្រោម ក្រុមហ៊ុន អ៉ីអន (ខេមបូ) ខូអិលធីឌីដែលជាក្រុមហ៊ុនលក់រាយឈានមុខគេ ក្នុងប្រទេសកម្ពុជា ដែលគ្រោងបើកដំណើរការសាខាទី២១ របស់ខ្លួន គឺផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស សាខាដូនពេញ ១៣៦ ដែលគម្រោងនឹងបើកនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ហាងថ្មីនេះមានទីតាំងស្តិតនៅ ផ្ទះលេខ៩៩អឺ០ និង១០១ អឺ០ ផ្លូវ១៣៦ កែងផ្លូវ១៣ ភូមិ១០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ខាងកើតផ្សារកណ្ដល ប្រមាណ ២០០ម៉ែត្រ)។
ជាមួយការបើកសាខាថ្មីនៅតំបន់ផ្សារកណ្ដាលនេះ បានបង្ហាញបន្ថែមទៀតអំពីការប្តេជ្ញាចិត្ត ក្នុងការពង្រីកបណ្តាញលក់រាយរបស់ខ្លួន និងផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការទទួលបានផលិតផលដែលមានគុណភាព និងទំនិញចាំបាច់ប្រចាំថ្ងៃ ដល់អតិថិជនដែលរស់នៅជុំវិញតំបន់នេះផ្ទាល់ ក៏ដូចជា អ្នកធ្វើការ និងសិស្សានុសិស្សដែលជាដើម។
ដើម្បីអបអរសាទរពិធីបើកសម្ពោធនេះអតិថិជននឹងទទួលបានការផ្តល់ជូនពិសេសជាច្រើននៅផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស សាខាដូនពេញ ១៣៦រួមមាន៖
*ការចែកកាតសមាជិកអ៉ីអន ឥតគិតថ្លៃ (សម្រាប់អតិថិជន ២៥០នាក់ដំបូង)
*ទទួលបានថង់បរិស្ថាន ឥតគិតថ្លៃសម្រាប់ការចំណាយអស់ ១០ដុល្លារ ក្នុង១វិក្កយបត្រ
*ទំនិញទិញ១ ថែម១ ជាមួយការបញ្ចុះតម្លៃទៅលើមុខទំនិញរហូតដល់ ៥០% ទៅលើមុខទំនិញដែលបានជ្រើសរើស
*ឈុតកាហ្វេ និងនំក្រូសង់ តម្លៃត្រឹមតែ ១.៥០ដុល្លារ
*ទទួលបានកាដូលើកទឹកចិត្ត រាល់ពេលជាវទំនិញ ដោយប្រើថង់បរិស្ថានចំនួន ៥ដង បច្ចុប្បន្ននេះផ្សារទំនើបអ៉ីអន ម៉េកវែលយូ បានពង្រីកទីតាំងរបស់ខ្លួនជាបន្តបន្ទាប់រហូតដល់ ២១សាខា ដែល ២០សាខា នៅក្នុងរាជធានីភ្នំពេញ និង ១សាខា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមអញ្ជើញអតិថិជនមកកាន់ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស សាខាដូនពេញ១៣៦ ចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ តទៅជាមួយការផ្តល់ជូនពិសេសជាច្រើនទៀតក្នុងឱកាសបើកដំណើរការសាខាថ្មីនេះ។
ឥឡូវនេះអតិថិជនក៏អាចធ្វើការបញ្ជាទិញទំនិញបាននៅគ្រប់សាខា ផ្សារទំនើប អ៉ីអន ម៉េកវែលយូ តាមរយៈ អ៉ីអន អនឡាញបានដូចគ្នា។
ទាញយកកម្មវិធី AEON Online ឥឡូវនេះ https://onelink.to/aeononline ព័ត៌មានលម្អិតបន្ថែមអំពីការផ្តល់ជូនពិសេសសម្រាប់ថ្ងៃបើកសម្ពោធនឹងត្រូវបានប្រកាសតាមរយៈបណ្តាញសង្គម Facebook របស់ AEON MaxValu Cambodia។ https://www.facebook.com aeonmaxvalucambodia សម្រាប់ទីតាំងសាខាផ្សារទំនើប អ៉ីអន ម៉េកវែលយូ និងអ៉ីអន ម៉េកវែលយូ អ៉ីចប្រេស https://aeoncambodia.com/store-locator/?location=aeon-maxvalu៕
ទីតាំង៖ ផ្ទះលេខ៩៩អឺ០ និង១០១អឺ០ ផ្លូវ១៣៦ កែងផ្លូវ១៣ ភូមិ១០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ខាងកើតផ្សារកណ្ដាល ប្រមាណ ២០០ម៉ែត្រ) Google Map៖ https://maps.app.goo.gl/vgXL8wDox2zVu8KY9







