* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»
* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព

ធនាគារ «ខេប៊ីប្រាសាក់» ប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការផលិតផលថ្មី «សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Service)»

04-11-2026 09:49

(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ ដែលជាធនាគារពាណិជ្ជមានបណ្តាញសាខាទូទាំងប្រទេស កំពុងពង្រីកផលប័ត្រគ្រប់គ្រងប្រតិបត្តិការឯកទេសរបស់ខ្លួន ដោយដាក់ឱ្យដំណើរការការផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Retention or Escrow Service) ស្របតាមតម្រូវការ ដើម្បីផ្តល់ជូនអតិថិជនជាឯកត្តជន និងសាជីវកម្មនូវយន្តការដែលមានបទប្បញ្ញត្តិត្រឹមត្រូវ ក្នុងការការពារប្រតិបត្តិការដែលមានតម្លៃខ្ពស់។ សេវានេះត្រូវបានរចនាឡើងជាចម្បង ដើម្បីបម្រើវិស័យអចលនទ្រព្យ និងពាណិជ្ជកម្មសាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា សេវារក្សាសុវត្ថិភាពរបស់ធនាគារ ខេប៊ីប្រាសាក់ ដើរតួជាខែលការពារ និងជាភាគីទីបីឯករាជ្យ ប្រឆាំងនឹងការខកខានមិនបានអនុវត្តតាមកាតព្វកិច្ចរបស់គូភាគី និងការឆបោកផ្នែកហិរញ្ញវត្ថុ។

ក្របខ័ណ្ឌសេវារក្សាសុវត្ថិភាពដែលបានណែនាំនេះ បង្កើតឱ្យមានការការពារផ្នែកច្បាប់ និងប្រតិបត្តិការដែលមានរចនាសម្ព័ន្ធច្បាស់លាស់។ ក្រោមការរៀបចំជាបទដ្ឋាន ថវិការបស់អ្នកទិញត្រូវបានរក្សាទុក ដោយសុវត្ថិភាពនៅក្នុងគណនីបរធនបាលកិច្ច ដែលធនាគារជាអ្នកគ្រប់គ្រង រហូតដល់លក្ខខណ្ឌដែលបានកំណត់ជាមុនទាំងអស់ ដូចជាការផ្ទៀងផ្ទាត់ប្លង់ទន់ ប្លង់រឹង ការអនុញ្ញាតតាមបទប្បញ្ញត្តិ ឬការសម្រេចបានតាមដំណាក់កាលនៃកិច្ចសន្យា ត្រូវបានបំពេញពេញលេញដោយអ្នកលក់។ បន្ទាប់មក ថវិកានឹងត្រូវបានបញ្ចេញដោយផ្ទាល់ទៅកាន់អ្នកទទួលផល នៅពេលមានការជួយបញ្ជាក់រួមគ្នា ឬការផ្ទៀងផ្ទាត់ឯកសារ។

ដោយសារការវិនិយោគអន្តរជាតិ និងប្រតិបត្តិការអចលនទ្រព្យលក្ខណៈស្ថាប័ន មានការកើនឡើងនៅក្នុងប្រទេសកម្ពុជា វិធីសាស្ត្រទូទាត់ប្រាក់ដោយផ្ទាល់ តាមបែបប្រពៃណីបង្កើតឱ្យមានហានិភ័យខ្ពស់ សម្រាប់ភាគីធ្វើប្រតិបត្តិការទាំងសងខាង។ យន្តការសេវារក្សាសុវត្ថិភាពលុបបំបាត់ហានិភ័យនៃការបញ្ចេញថវិកាទូទាត់មុនកាលកំណត់សម្រាប់អ្នកទិញ ខណៈពេលដែលផ្តល់ឱ្យអ្នកលក់ នូវការធានាដែលអាចផ្ទៀងផ្ទាត់បានថា ថវិកាត្រូវបានប្តេជ្ញា និងផ្ទៀងផ្ទាត់ដោយធនាគារដែលទទួលបានអាជ្ញាបណ្ណ។

ប្រភេទប្រតិបត្តិការសំខាន់ៗ ដែលគាំទ្រដោយសេវារក្សាសុវត្ថិភាពរបស់ធនាគារ ខេប៊ីប្រាសាក់ រួមមានការទិញ និងលក់អចលនទ្រព្យ, ទំនិញ និងសេវាកម្ម, ភាគហ៊ុន និងសញ្ញាប័ណ្ណ, កិច្ចសន្យាសាងសង់/គម្រោង និងសេវារក្សាសុវត្ថិភាពពាក់ព័ន្ធផ្សេងទៀត។ អតិថិជនអាចស្នើសុំប្រើប្រាស់សេវារក្សាសុវត្ថិភាពជា ប្រាក់រៀល ឬដុល្លារអាមេរិក សម្រាប់រយៈពេលរហូតដល់ ៦០ខែ។ សេវារក្សាសុវត្ថិភាពរបស់ធនាគារខេប៊ីប្រាសាក់ គឺស្របតាមក្របខ័ណ្ឌបទប្បញ្ញត្តិ ដែលកំពុងវិវត្តដែលស្ថិតក្រោមការត្រួតពិនិត្យ របស់និយ័តករបរធនបាល (TR) និងធនាគារជាតិនៃកម្ពុជា (NBC)។ ធនាគារផ្តល់ជូនសេវារក្សាសុវត្ថិភាព ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមគោលការណ៍ណែនាំ នៃការអនុលោមតាមបទប្បញ្ញត្តិ កាតព្វកិច្ចអត្តសញ្ញាណកម្មអតិថិជន និងការផ្ទៀងផ្ទាត់ផ្នែកច្បាប់នៃកិច្ចសន្យាទិញ-លក់ (SPA) មុនពេលផ្តល់សេវារក្សាសុវត្ថិភាព។

ដើម្បីទទួលបានសេវាកម្មនេះ ភាគីធ្វើប្រតិបត្តិការទាំងក្នុងស្រុក និងបរទេសត្រូវដាក់ជូននូវឯកសារបទដ្ឋាន រួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានទិដ្ឋាការមានសុពលភាព, វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុន, និងកិច្ចសន្យាប្រតិបត្តិការ ដែលបានបញ្ជាក់ត្រឹមត្រូវតាមផ្លូវច្បាប់។ ការដាក់ឱ្យប្រើប្រាស់សេវារក្សាសុវត្ថិភាពរបស់ធនាគារ ខេប៊ីប្រាសាក់ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្នែកសាជីវកម្ម និងអចលនទ្រព្យដែលមានបទដ្ឋានច្បាស់លាស់ នៅទូទាំងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.kbprasacbank.com.kh/en/personal/service/escrow-service/ ឬទាក់ទងមក លេខទូរសព្ទ ០៨៦ ៩៩៩ ៩១១ ឬ ០២៣ ៩៩៩ ៩១១ ឬអញ្ជើញទៅកាន់សាខាធនាគារ ខេប៊ីប្រាសាក់ ដែលនៅជិតលោកអ្នកបំផុត៕