* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»
* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព

Oracle ប្រមូលទុន ២០ពាន់លានដុល្លារ ពង្រីកការវិនិយោគ AI ខណៈភាគហ៊ុនធ្លាក់ចុះជិត ៤០%

04-11-2026 09:56

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Oracle បានប្រកាសប្រមូលទុនចំនួន ២០ពាន់លានដុល្លារ តាមរយៈការលក់ភាគហ៊ុន និងមូលបត្របំណុល ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងសេវាកុំព្យូទ័រលើ Cloud ដែលត្រូវការចំណាយខ្ពស់។ ក្នុងនោះ ក្រុមហ៊ុនរំពឹងថានឹងទទួលបានប្រាក់ប្រមាណ ១០ពាន់លានដុល្លារពីការលក់ភាគហ៊ុន និង ១០ពាន់លានដុល្លារទៀតពីការលក់មូលបត្របំណុល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

Oracle បានកំណត់តម្លៃលក់ភាគហ៊ុនចំនួន ៨៦,២លានហ៊ុន ក្នុងតម្លៃ ១១៦ដុល្លារក្នុងមួយហ៊ុន ដែលទាបជាងតម្លៃបិទទីផ្សារកាលពីថ្ងៃសុក្រចំនួន ១១,២%។ ក្រោយការប្រកាសប្រមូលទុន ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ៨,៨% មកនៅត្រឹម ១១៩,២២ដុល្លារក្នុងមួយហ៊ុន ដែលធ្វើឱ្យតម្លៃភាគហ៊ុនធ្លាក់ចុះសរុបប្រមាណ ៣៩% ចាប់តាំងពីដើមឆ្នាំនេះ។

ការប្រមូលទុននេះធ្វើឡើង ខណៈ Oracle មានគោលដៅបង្កើនប្រាក់ចំណូលឱ្យលើសពីបីដងនៅត្រឹមឆ្នាំសារពើពន្ធ ២០៣០។ ក្រុមហ៊ុនបានឱ្យដឹងថា ការចំណាយមូលធនសម្រាប់ការវិនិយោគនឹងឈានដល់កម្រិតកំពូលក្នុងឆ្នាំសារពើពន្ធនេះ និងឆ្នាំបន្ទាប់ ហើយបានសន្យាថានឹងមិនប្រមូលហិរញ្ញប្បទានបន្ថែមសម្រាប់ AI លើសពី ២០ពាន់លានដុល្លារទៀត រហូតដល់ឆ្នាំសារពើពន្ធ ២០៣០។ កាលពីសប្តាហ៍មុន ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងប្រមាណ ១១% បន្ទាប់ពីប្រធានផ្នែកហិរញ្ញវត្ថុ លោកស្រី Hilary Maxson បាននិយាយថា Oracle រំពឹងថាលំហូរសាច់ប្រាក់សុទ្ធក្រោយដកការចំណាយមូលធន នឹងក្លាយជាវិជ្ជមាននៅពាក់កណ្តាលទីពីរនៃឆ្នាំសារពើពន្ធ ២០២៨។

គិតត្រឹមថ្ងៃទី៣១ ខែសីហា Oracle មានបំណុល និងកម្ចីផ្សេងៗសរុប ១២៥,៣៤ពាន់លានដុល្លារ ខណៈប្រាក់ចំណូលក្នុងឆ្នាំសារពើពន្ធ ២០២៦ មានចំនួន ៦៧,៣៦ពាន់លានដុល្លារ។ ក្រុមហ៊ុនរំពឹងថា ប្រាក់ចំណូលនឹងលើស ២២៥ពាន់លានដុល្លារ និងប្រាក់ចំណេញដែលបានកែសម្រួលនឹងលើស ២១ដុល្លារក្នុងមួយហ៊ុន នៅឆ្នាំសារពើពន្ធ ២០៣០។ ទោះជាយ៉ាងណា វិនិយោគិនកំពុងព្រួយបារម្ភចំពោះការចំណាយលើ AI របស់ Oracle ដោយសារក្រុមហ៊ុនមានទំហំប្រាក់ចំណូលពីសេវា Cloud តូចជាងគូប្រជែង Microsoft និង Amazon ព្រមទាំងមានការពឹងផ្អែកខ្លាំងលើ OpenAI ដែលជាក្រុមហ៊ុនអភិវឌ្ឍ ChatGPT និងកំពុងខាតបង់ប្រាក់៕